ប្រជាពលរដ្ឋក្មេងចាស់ប្រុស ស្រី ប្រមាណ៥០០នាក់នៅក្នុងសង្កាត់បាក់ខែង ខណ្ឌប្ញស្សីកែវ បានទទួលការព្យាបាលជំងឺពីក្រុមគ្រូពេទ្យវៀតណាម តាមរយៈក្រុមការងារទីប្រឹក្សាសម្តេចជាស៊ីម ដោយឥតគិតថ្លៃ កាលពីវេលាព្រឹកថ្ងៃទី២៥ ឧសភា ២០១៣ ។
លោកសោម ទ្រី ក្រុមការងារទីប្រឹក្សាសម្តេចជា ស៊ីម ចុះពង្រឹងសង្កាត់បាក់ខែងមានប្រសាសន៍ថា ដោយមើលឃើញប្រជាពលរដ្ឋកំពុងត្រូវការគ្រូពេទ្យដើម្បីព្យាបាលជំងឺ ទើបសម្តេចអគ្គមហាធម្មពោធិសាលជា ស៊ីម បានអញ្ជើញក្រុមគ្រូពេទ្យស្ម័គ្រចិត្តវៀតណាម មកជួយព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក៏ដូចជាការឆ្លើយតបទៅនឹងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ។
បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងតែមានការបារម្ភយ៉ាងខ្លាំងចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ដែលកំពុងតែកើតមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយសារការធ្វេសប្រហែលរបស់អ្នកបើកបរ និងអ្នកធ្វើដំណើរមួយចំនួនដែលមិនបានគោរពច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវស្របពេលប្រទេសកំពុងតែមានការរីកចំរើនគួរឱ្យកត់សម្គាល់ លើគ្រប់វិស័យ ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវស្ពាននិងយានជំនិះសម្ភារៈទំនើបៗ។
នេះជាការលើកឡើងរបស់លោកអ៊ាន ណារម្យ អភិបាលស្រុកនិងជាប្រធានគណៈបញ្ជាការឯកភាពស្រុកព្រែកប្រសព្វកាលពីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៣ ក្នុងពិធីចែកអត្តសញ្ញាណប័ណ្ណគំរូថ្មីដល់ប្រជាពលរដ្ឋប្រមាណជិត ៣០០នាក់នៅក្នុងស្រុកព្រែកប្រសព្វ ។ តាមការបញ្ជាក់នៅក្នុងរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកព្រែកប្រសព្វបានឲ្យដឹងថា នៅក្នុងឆមាសទី ១ ឆ្នាំ ២០១៣ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៨លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន ៣ នាក់ របួសធ្ងន់ ចំនួន ៩នាក់ របួសស្រាល ចំនួន ៣នាក់ ខូចខាតទ្រព្យសម្បត្តិមាន ម៉ូតូខូចស្រាល ៥គ្រឿង និងខូចធ្ងន់ ៦គ្រឿង បើប្រៀបធៀបក្នុងឆមាសទី១ ឆ្នាំ ២០១២ឃើញថាមានកើនឡើង។
មន្រ្តីរដ្ឋបាលព្រៃឈើមួយរូប បានស្នើសុំកម្លាំងកងរាជអាវុធហត្ថ (អ.ហ) ខេត្ត ចេញស្ទាក់ចាប់រថយន្ត ដឹកឈើគ្រញូងមួយគ្រឿង របស់ មេឈ្មួញដុះស្លែប្រចាំ ខេត្តស្ទឹងត្រែង កាលពីវេលាម៉ោង ១១យប់ថ្ងៃ ទី២៣ ខែឧសភាឆ្នាំ២០១៣ នៅចំណុចដុងក្រឡ យកទៅផ្ញើទុក នៅ ស្នាក់ការរដ្ឋបាលព្រៃឈើដុងក្រឡ ។
ព្រឹកថ្ងៃទី២៤ ខែឧសភាឆ្នាំ២០១៣ កម្លាំងដដែល បានបញ្ជូនរថយន្ត ដែលផ្ទុកបទ ល្មើសឈើគ្រញូងនោះ យកមកកាន់ខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ដើម្បីដោះ ស្រាយ លុះមកដល់ចំណុចគីឡូម៉ែត្រលេខ១៦ ក្នុងភូ មិគីឡូប្រាំបី សង្កាត់សាមគ្គី ក្រុង ស្ទឹងត្រែង ក៏ស្រាប់តែមេឈ្មួញនោះ បានយក រថយន្តមួយគ្រឿងទៀត មករារាំង មិនឲ្យសមត្ថកិច្ចយករថយន្តរបស់ខ្លួនទៅខណ្ឌ ។ នៅក្នុងហេតុការណ៍នេះមន្រ្តី ខណ្ឌឈ្មោះ ដា បានប្រទូស្តរ៉ាយ គ្នាយ៉ាងខ្លាំង ជាមួយឈ្មួញ ហើយលោក ដា ហាក់បីដូចជាភ័យស្លន់ស្លោរ ដោយសារតែមេឈ្មួញម្នាក់ យករថយន្តមកបុកពាំង ពីមុខរថយន្តផ្ទុកបទ ល្មើសគំរាមសមត្ថកិច្ចវិញ រីឯលោក ដា វិញនោះដូចជាស្លេកស្លាំង ព្រលឹងមិននៅក្នុងខ្លួនអីចឹង ក្រោយពីឃើញសកម្មភាពឈ្មួញ ហើយបម្រុងនឹង មានការផ្ទុះអាវុធឡើងទៀតផង។ នៅថ្ងៃដដែលនោះ មានរថយន្តកាមរីស្វិត ពណ៌គ្រាប់អំពិលបានដឹកឈើគ្រញូង ចេញមកពីស្រុកសៀមប៉ាង ចូលមកខេត្តស្ទឹងត្រែង បានឮដំណឹងថា មានការ ស្ទាក់ចាប់រថយន្ត ដឹកឈើ បានគេចខ្លួនទៅពួន នៅក្នុងអតីតការដ្ឋានចិន ដែលគេតែងតែហៅថា ទួលចិន ដើម្បីសម្ងំពួន តែត្រូវសមត្ថកិច្ច ដដែលចាប់ជាប់ រីឯម្ចាស់រថយន្តរត់ គេចខ្លួនដោយសុវត្ថិភាព ចំណែករថយន្តនោះ ត្រូវរឹបអូសបញ្ជូនទៅ កាន់រដ្ឋបាលព្រៃឈើខេត្ត ។
ការតុបតែងមុខបែប សិចស៊ីពិតជាផ្តល់នូវ ភាពស្រស់ស្អាតនិងភាព ទាក់ទាញដល់មិត្តៗនារី ជាពិសេសគឺសំរាប់ ចូលរួមក្នុងកម្មវីធីផ្សេងផងដែរ។
យ៉ាងណាមិញ យោងតាមរយៈ ប្រព័ន្ធ Youtube បានឲ្យដឹងថា ChloeMorello បានបង្ហាញនូវ ការតុបតែងមុខយ៉ាងស្រស់ស្អាត សំរាប់ចូលរួមក្នុង កម្មវីធីផ្សេងៗ។ ដោយការផាត់ មុខមានលក្ខណៈ បែបសិចស៊ី ដែលមើលទៅ ពិតជាមានភាពទាក់ទាញ ត្រងចំនុចភ្នែកនិងបបូរមាត់ ដែលមានពណ៌ក្រហម ស្រស់ ថែមទៀតផង។ អ្វីដែលកាន់តែ ពិសេសនោះ គឺមានរយៈពេល ខ្លីនិងមានភាពងាយ ស្រួលសំរាប់ ឲ្យមិត្តនារីយកមក អនុវត្តន៍បានផងដែរ។
គណៈពង្រឹងមូលដ្ឋានឃុំសំបួរមាស ស្រុកមុខកំពូល ដឹកនាំដោយលោកគ្រី ទូច ប្រធានគណៈពង្រឹងមូលដ្ឋានឃុំ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាចំនួន៩៩៣នាក់មកពីភូមិ២គឺ ភូមិអម្ពិលទឹកនិងភូមិជ្រែមួយរយ កាលពីវេលាព្រឹកថ្ងៃទី២៥ ឧសភា ២០១៣ នៅវត្តព្រះធម៌ត្រៃភព ហៅវត្តអម្ពិលទឹក ស្ថិតក្នុងឃុំសំបួរមាស ស្រុកមុខកំពូល ។
ចូលរួមនាឱកាសនោះមានលោកសំ ព្រហ្មនា អនុប្រធានគណៈពង្រឹងមូលដ្ឋានទី១ស្រុកមុខកំពូល លោកឧកញ៉ា ផែ ហុកឈួន លោកឧកញ៉ាថុង អ៊ុយប៉ាង លោកនៅ សុខសម្បត្តិ លោកជា សារិទ្ធ លោកសៀន សុខា លោកខៃ សាខាវ ព្រមទាំងអស់លោក លោកស្រី ដែលជាក្រុមការងារចុះជួយស្រុកនិងឃុំជាច្រើននាក់ទៀត ។
កាលពីពេលថ្មីៗនេះ រថយន្តម៉ាកឡាំបូហ្គីនី ពណ៌ទឹកក្រូចមួយគ្រឿង ត្រូវបានភ្លើងឆាបឆេះ អស់មួយកំណាត់មុខ បន្ទាប់ពីបើកទៅបុកជាមួយនឹងប្រអប់អគ្គីស នីមួយ លើផ្លូវ Outram ស្ថិតក្នុងស្រុក Outram ប្រទេសសឹង្ហបុរី។
យោងតាមប្រភពព័ត៌មាន ស្ទ៉ម របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា ហេតុការណ៏មួយនេះបានកើតឡើង កាលពីវេលាម៉ោង ២ល្ងាច ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៣ លើផ្លូវ Outram ស្ថិតក្នុងស្រុក Outram ខាងមុខសាលាមត្តេយ្យមួយកន្លែង ក្នុងប្រទេសសឹង្ហបុរី បណ្តាលឲ្យរថយន្តម៉ាក ឡាំបូហ្គីនី ពណ៌ទឹកក្រូចមួយគ្រឿង ឆាបឆេះអស់មួយកំណាត់មុខ។ បើតាមសម្តីសាក្សីនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ពួកគេបានឃើញរថយន្តស៊េរីទំនើបម៉ាក ឡាំបូហ្គីនី ពណ៌ទឹកក្រូច មួយគ្រឿង បើកមកបុកជាមួយប្រអប់អគ្គីសនីមួយ បណ្តាលឲ្យរថយន្តឆាបឆេះមួយកំណាត់មុខ ប៉ុន្តែមិនមាននរណាម្នាក់រងរបួសទេ និងមានមនុស្សជាច្រើន ចោមរោមមើល និងថតរូប។
បើយោងតាមរយៈការតាមអង្កេតមើលលើប្រព័ន្ឋផ្សព្វផ្សាយមួយចំនួនដូចជាYoutube ឬក៏ Facebook និងបណ្តាញសង្គមផ្សេង ទៀតឃើញថាកំណើនអ្នកលេង តន្ត្រីដែល ជាយុវ័យមានការកើនឡើងគួរអោយកត់សម្គាល់។ ផ្ទុយមកវិញយើងសង្កេតឃើញមានការរិះគន់ជាច្រើនទៅលើបណ្តាផលិតកម្មមួយចំនួនធំនៅ ប្រទេសកម្ពុជាដែល បាននិងកំពុងមានការផុសផុល យ៉ាងខ្លាំងទាក់ទង នឹងការយកទំនុកភ្លេងពីបរទេស ឬអាចហៅបានថាចម្លងបទពីគេ ។
តើកម្ពុជាពិតជាគ្មាន អ្នកជំនាញដើម្បីនិពន្ឋបទភ្លេងថី្ម ទេមែនទេ? តបដោយសំនួរនិងពាក្យចរចាមរាម ខាងលើនេះលោក អិន មានអគ្គនាយកនៃរបស់ ផលិតកម្មរីឡូតបានផ្តល់ ចម្លើយបែបយ៉ាងនេះវិញថា៖ យើងមិនខ្វះទេអ្នកតែងនិពន្ឋថី្មដែលជាមនុស្សមានស្នាដៃក្នុងការ សរសេប៉ុន្តែគ្រាន់តែមិនសូវមាន អ្នកប្រើ ប្រាស់ប៉ុណ្ណោះ។ លោកបានបន្តទៀតថា កាលដើមឡើយវិស័យ ចំរៀងខ្មែរយើងមានការរីកចំរើនណាស់តែក្រោយសង្គមមកយើងបែរជានាំ គ្នាយកស្ទាយ (Style) គេមកប្រើវិញ។ លោកក៏បានផ្តាំផ្ញើរថា សូមអោយប្អូនដែលស្រលាញ់ សិល្បៈមានសម្ថភាពសូមបង្ហាញដើម្បីការអភិវឌ្ឍវិស័យចម្រៀង នេះបានរីកចំរើន។ក្នុងនោះដែរ តាមរយៈ ការជួប សម្ភាសន៍ជាមួយ យុវសិស្សឈ្មោះ ឃឿន រតនៈ ។ រតនៈបានរៀបរាប់ឲ្យដោយរីករាយថា " ក្រៅអំពី ការសិក្សា ដោយទឹកចិត្តស្រលាញ់ វិស័យសិល្បៈ ខ្ញុំក៏បាននិពន្ធ បទចម្រៀងជាភាសាខ្មែរបានមួយ ចំនួនធំដែរចាប់ តាំងពីឆ្នាំ ២០០៨ មក ប៉ុន្តែដោយមមាញឹក ផ្នែកការសិក្សាមុខជំនាញ ផ្ទាល់ខ្លួននៅសកលវិទ្យាល័យ ខ្ញុំក៏មិនសូវជា មានពេលគ្រប់គ្រាន់ដើម្បីធើ្វការរៀបចំបទចម្រៀងទាំងអស់នោះអោយមានលក្ខណៈ ជាផ្លូវការប៉ុន្មានទេ គឺគ្រាន់តែលេង guitar ហើយ upload ចូលទៅក្នុងប្រព័ន្ឋ ផ្សព្វផ្សាយ youtube ប៉ុន្តែកន្លងមកវាហាក់ដូចជាមាន ចំនួនអ្នកដែលចូល ទស្សនាតិចណាស់ ដោយសារមូល ហេតុផ្សេងៗ ។ ” រតនៈបានបន្ដថា “ ក្ដីសុបិន្តរបស់ខ្ញុំ គឺចង់អោយ បទដែលខ្ញុំបាននិពន្ឋទាំង ប៉ុន្មានត្រូវបាន ប្រជាជនខ្មែរ ជាពិសេស យុវជនរបស់យើងបានស្តាប់បើ ទោះបីជានៅមាន កន្លែងខ្លះដែលខ្វះខាតក៏វាគឺជា របស់ពួកយើង ទាំងអស់គ្នាដែរ ហើយខ្ញុំនឹងព្យាយាម អភិវឌ្ឍវា បន្តិចម្តងៗរហូតទាល់តែបានសម្រេចនៅថ្ងៃអនាគត ។ ខ្ញុំសង្ឃឹមថាពួកយើងនឹងព្រួតដៃគ្នាជាធ្លុងមួយ ដើម្បីអោយ វិស័យសិល្បៈរបស់ប្រទេសកម្ពុជាយើង មានការរីកចម្រើនរហូតទៅ “ ។ នេះជាទឹកចិត្តយុវជនខ្មែរម្នាក់ ចំពោះការតែងនិពន្ធបទចម្រៀង ចុះប្រិយមិត្តទាំងអស់គ្នាយល់យ៉ាងណាដែរ?
Andres Gardin គឺជាបុរសម្នាក់ ដែលមានសមត្ថភាពពិសេស ដោយគាត់អាចប្រើប្រាស់ធ្មេញ ដើម្បីបកផ្លែដូងបានយ៉ាងលឿន ជាងការប្រើប្រាស់កាំបិតទៅទៀត។
Andres Gardin គឺជាកម្មករ ដែលធ្វើការនៅកំពង់ផែមួយ ក្នុងទីក្រុង Colón ប្រទេស Panama ហើយគាត់ក៏មានសមត្ថភាពពិសេសផ្សេងទៀត ក្រៅពីការ បកផ្លែដូងនេះផងដែរ។ គាត់បានប្រើធ្មេញ ទាញកន្រ្តាក់សម្បកដូង ម្តងមួយផ្នែកៗ រហូតដល់អស់សម្បក ទើបប្រើធ្មេញខាំបំបែកត្រឡោកដូង ដើម្បីយកទឹកដូង តែម្តង ដោយប្រើរយៈពេលខ្លីបំផុត៕
កាលពីពេលថ្មីៗនេះ គេបានប្រទះឃើញ រូបថតរបស់សិស្សប្រុសបីនាក់ នៅលើបណ្តាញ Instagram ដែលពួកគេទាំងបីនាក់ បានពាក់អាវវែង និងមានចងក្រវ៉ាត់ក ហើយអ្វីដែលគួរឲ្យអាម៉ាស់នោះ គឺពួកគេស្លៀកត្រឹមតែខោក្នុងប៉ុណ្ណោះ។
សិស្សប្រុសបីនាក់នេះ គឺជាសិស្សនៅសាលា ពហុបច្ចេកទេសមួយ ដែលមានឈ្មោះថា Ngee Ann Polytechnic ស្ថិតក្នុងទីក្រុង Clementi ប្រទេសសឹង្ហបុរី។ នៅក្នុងរូបថតរបស់សិស្សប្រុសទាំងបីនាក់នេះ គឺបានបង្ហាញឲ្យឃើញថា ពួកគេសប្បាយចិត្តណាស់ ខណៈពេលពួកគេស្លៀកពាក់ មិនសមរម្យទាល់តែសោះ ដែលវាធ្វើឲ្យអាប់អោនកិតិ្តយស របស់សាលាយ៉ាងខ្លាំង។ ដូចគ្នានេះដែរ អ្នកប្រើប្រាស់អ៊ីនធឺណិត ដែលបានឃើញរូបថតនេះ សុទ្ធតែមានការមិនពេញចិត្ត និងបានបញ្ចេញមតិថា “តើពួកគេទាំងបីនាក់ មានគោលបំណងអ្វី បានជាមិនខ្មាស់អៀន ហ៊ានយកឯកសណ្ឋានសាលា មកពាក់មិនសមរម្យបែបនេះ? តើការធ្វើបែបនេះ ជាការគោរពដល់សាលាឬទេ ឬចង់បង្ខូចកេរ៏្តឈ្មោះសាលា?” ៕
ស្ត្រីម្នាក់ ត្រូវបានក្រុមគ្រួសារ បញ្ជូនមកសម្រាលកូន នៅមន្ទីរពហុសម្ភព ថ្នល់ទទឹង ភូមិព្រៃគោ ឃុំ លំហាច ស្រុកអង្គស្នួល ខេត្តកណ្តាលបន្ទាប់ពីក្រុម គ្រូពេទ្យ ព្យាយាមជួយអស់ជាច្រើនម៉ោង រួចមក ឃើញថា ស្រ្តីរូបនោះ ប្រសូត្រកូនបានដោយជោគជ័យ ដោយមានសុខភាពបរិបូរ ធម្មតាតែកូនដែល កើតមកនោះ សន្លប់ ឈឹង ប្រហែលជាច្រើននាទី ទើបដឹងខ្លួនវិញ ប៉ុន្តែ បែរជាស្រ្តីជាម្តាយមានអាការៈមិនល្អ ភ្លាមៗនោះ ត្រូវ ក្រុមគ្រូ ពេទ្យ រួមទាំងក្រុមគ្រួសារ ដឹកបញ្ជូនមកកាន់មន្ទីរពេទ្យ រាជធានីភ្នំពេញ ជាអកុសល នាងបានដាច់ខ្យល់ស្លាប់ បន្ទាប់ពីបញ្ជូន មកដល់ មន្ទីរពេទ្យកាល់ម៉ែត ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១៦ និង៣០នាទី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៣ គ្រូពេទ្យឆ្មប បានអះអាងថា អ្នកជំងឺមានជំងឺច្រើនមុខ ដែលប៉ះពាល់ពេលឆ្លងទន្លេតែម្តង ទើបជួយសង្រ្គោះមិនបាន។ ស្រ្តីរងគ្រោះមានឈ្មោះ ប៊ុន សំអេន អាយុ ៤១ ឆ្នាំ មានមុខរបរ ជាកម្មកា រិនី រោងចក្រមានកូន ២ នាក់ ហើយកូនដែលទើបនឹងកើតនេះ គឺជាកូនទី២ មានប្តីឈ្មោះ រុន ទ្រី អាយុ ៤៩ឆ្នាំ មានមុខរបរជាកសិករ អ្នកទាំងពីរ រស់នៅក្នុងភូមិទីទុយពង ឃុំ សំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។ មីង ស្រៀង សូត្រ ត្រូវជាម្តាយមីងបង្កើត របស់ស្រ្តីរងគ្រោះ បាននិយាយថា បន្ទាប់ក្មួយរបស់គាត់ឈឺពោះ បានបន្តិច មិនហ៊ានសម្រាលនៅផ្ទះនោះទេ គឺបានហៅសាមុយរបស់មន្ទីរពហុសម្ភពថ្នល់ទទឹង ឲ្យមកដឹកយកទៅសម្រាល ដោយចេញពីផ្ទះម៉ោង ១ និង ១០នាទីយប់ ថ្ងៃទី២៣ ខែឧសភា បន្ទាប់ពីដឹកទៅដល់ ក្រុមគ្រូពេទ្យបានពិនិត្យ យ៉ាងល្អិតល្អន់ ទាំងមើលតាមអេកូ និងពិនិត្យឈាម ហើយអ្នក គ្រូពេទ្យឆ្មប បានប្រាប់ថា មិនអីនោះទេ រហូតល្ងាច ថ្ងៃទី២៤ ខែឧសភា ទើបសម្រាលកូនមក ដោយទទួលបានជោគជ័យ តែកូនដែលកើតនោះ សន្លប់ព្រោះយូរពេក តែម្តាយសុខភាពល្អ លុះបន្តិចក្រោយមក កូនតូចក៏បានដឹងខ្លួន តែក្មួយរបស់គាត់ បែរជាមានអាការៈមិនល្អទៅវិញ ដោយធ្លាក់ ឈាមមកច្រើន ហើយក្មួយរបស់គាត់ មានស្ថានភាពប្រែប្រួល ពេលនោះក្រុមគ្រូពេទ្យ បានប្រាប់គាត់ ថា ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យរាជធានី គឺ មន្ទីរពេទ្យជប៉ុន តែទៅបានបន្តិច ក៏ប្តូរទៅមន្ទីរពេទ្យកាលម៉ែតវិញ ពេល បញ្ជូនទៅដល់ពាក់កណ្តាលផ្លូវ ស្ថានភាពកាន់តែធ្ងន់ធ្ងរទៅៗ តែគាត់សួរ គ្រូពេទ្យថា យ៉ាងម៉េចទៅហើយ គ្រូពេទ្យ ឆ្លើយថា ចង្វាក់បេះដូងនៅដើរទេ លុះពេលបញ្ជូនទៅដល់មន្ទីរពេទ្យ រាជធានីភ្នំពេញ យកទៅពិនិត្យគ្រូពេទ្យ ប្រាប់ ថា ក្មួយរបស់គាត់ស្លាប់បាត់ទៅហើយ ទើបបញ្ជូនមកលំនៅដ្ឋានវិញតែម្តងទៅ ដើម្បីចាត់ចែងធ្វើបុណ្យទៅតាម ប្រពៃណី ។
បុគ្គលិកហាងម៉ាស្សាយីហោអាយស៍ស្ប៉ា សូណានិងភោជនីយដ្ឋានរបស់ជនជាតិកូរ៉េ ជាង១០០នាក់បាននាំគ្នាមកដាក់ពាក្យប្តឹងនៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនគរបាលខេត្ត កាលពីវេលាព្រឹកថ្ងៃទី២៥ ឧសភា បន្ទាប់ពីតំណាងថៅកែជនជាតិកូរ៉េយកស្បែកជើងដេញវាយបុគ្គលិកធ្វើឲ្យមានការភ្ញាក់ផ្អើលពេញហាងនៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៤ ឧសភា ខណៈហៅទៅយកលុយធិប ដែលហាងនេះមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ភូមិក្រួសសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ។
ជនសង្ស័យម្នាក់ដែលជាប់ចោទលួចទូរស័ព្ទគេបម្រុងរត់គេចខ្លួន តែត្រូវម្ចាស់ដឹងទាន់ និងប្រជាពលរដ្ឋដេញចាប់បានបង្កឱ្យភ្ញាក់ផ្អើលនៅវេលាម៉ោង៧ព្រឹកថ្ងៃទី២៥ ឧសភា ២០១៣ ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រោយប៉ោយប៉ែត ។
ជនសង្ស័យពុំទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ បើតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលដេញចាប់បាននោះ ជនសង្ស័យរូបនេះ បានធ្វើសកម្មភាពលួចទូរស័ព្ទរបស់គ្រួសារមួយនៅក្បែរកន្លែងកើតហេតុ ដោយបម្រុងរត់ទៅទិសខាងលិច ខណៈពេលព្យាយាមរត់គេចនោះ ក៏ត្រូវម្ចាស់តាម ប្រមាញ់ ហើយក៏ស្រែកឆោឡោដឹងដល់ប្រពលរដ្ឋ និងសមត្ថកិច្ចក៏ធ្វើការព័ទ្ធចាប់តែម្តង ៕
យោងទៅតាមការចុះផ្សាយដោយគេហទំព័រសារពត៌មានបរទេសមួយកាលពីថ្ងៃទី២៣ ខែឧសភានេះ បានឲ្យដឹងថា ស្ត្រីម្នាក់ដែលជាបុគ្គលិកប្រចាំឃ្លាំងស្រូវមួយឈ្មោះEdgemoor Barn ដែលមានស្ថិតនៅទីក្រុងជនបទSan Diego រដ្ធCalifornia សហរដ្ធអាមេរិក បានប្រទះឃើញនូវថាសហោះដ៏ធំមួយ កំពុងតែហោះសំកាំងខ្លួននៅលើអាកាសវេហា ហើយភ្លាមៗនោះគាត់ក៏បានផ្តិតយករូបភាពនិងវីដេអូទុកជាភស្តុតាងផងដែរ។
ស្ត្រីម្នាក់សង្ស័យមានវិបត្តិក្នុងគ្រួសារបានមកលោតសម្លាប់ខ្លួនពីលើស្ពានគីហ្ស៊ុណា ហើយត្រូវប៉ូលិសយាមស្ពានឃើញទាន់ ដែលហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩និង២០នាទីព្រឹកថ្ងៃទី២៥ ឧសភា នៅចន្លោះសសរស្ពាន ប៉េ៩និងប៉េ១០ ។
ស្ត្រីប៉ងសម្លាប់ខ្លួននេះត្រូវបានគេស្គាល់ឈ្មោះ ម៉ាល់ សុឃឿន អាយុ៣០ឆ្នាំ ទីលំនៅបច្ចុប្បន្ន ក្រុងបានលុង ខេត្តរតនគិរី មានស្រុកកំណើតភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
ជនសង្ស័យចោរឆក់២នាក់ត្រូវបានសមត្ថកិច្ចតាមប្រមាញ់ចាប់ខ្លួន ខណៈពួកគេធ្វើសកម្មភាពឆក់កាបូបជនបរទេសបានសម្រេចនៅមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី២៥ ឧសភា ២០១៣ ស្ថិតក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យហើយព្យាយាមរត់គេចខ្លួនទៅតាមបណ្តោយផ្លូវជាតិលេខ៤ ។
បន្ទាប់ពីឃើញសមត្ថកិច្ចដេញតាមពួកក្រុមចោរបានផ្តួលម៉ូតូចោលនៅជិតសាលាក្តីខ្មែរក្រហមចំណុចភូមិព្រៃបឹង សង្កាត់សន្ទោក លុះបន្តិចក្រោយមកក៏ត្រូវសមត្ថកិច្ចព័ទ្ធចាប់ខ្លួនបាន ។ ជនសង្ស័យទាំងពីរនាក់គេនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ។
កាលពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០១៣ ប្រហែលជាម៉ោង ៩យប់ ផ្លូវ Henggang ក្នុងតំបន់ Shenzhen Longgang ស្រាប់តែស្រុតចុះ ដែលបានក្លាយជាប្រហោងដ៏ធំ និងបានសម្លាប់មនុស្សអស់ ៥នាក់។
ការបាក់ស្រុតដីចុះទៅក្រោមនេះ គឺមានទំហំជា៦ទៅ ៧ម៉ែត្រ និងជម្រៅ ៣ទៅ ៤ម៉ែត្រ។ សម្រាប់មូលហេតុពិតប្រាកដ ដែលបណ្ដាលឲ្យបាក់ស្រុតបែបនេះ ពុំទាន់បានរកឃើញនោះទេ តែសម្រាប់ការបាក់ស្រុតផ្លូវបែបនេះតែងតែ កើតឡើងជាញឹកញាប់ នៅប្រទេសចិន។
មនុស្សម្នាក់របួសធ្ងន់ និង២នាក់ទៀតរបួសស្រាល ត្រូវបានគេបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យ បន្ទាប់ពីជួបហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍រវាងរថយន្ តហាយប្រ៊ីត ពណ៌ស្ករ ជិះគ្នា៣នាក់បើកបុកគ្នាជាមួយហ៊ីណូដឹកអង្ករពេញទំហឹង កាលពីវេលាម៉ោង១២និង១៥នាទី រំលងអធ្រាតឈានចូលថ្ងៃទី២៥ ឧសភា ២០១៣ នៅចំណុចខាងកើតរង្វល់ មូលនាគព័ន្ធ ភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ។
អ្នករងរបួសធ្ងន់ត្រូវបានគេស្គាល់ ឈ្មោះខូយ ធារ៉ា អាយុ១៧ឆ្នាំ ជាកូនមន្ត្រីកងរាជអាវុធហត្ថម្នាក់ ស្នាក់នៅភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ។ ដោយ ឡែករថយន្តហាយប្រ៊ីតត្រូវរងការ ខូចខាតខាងមុខស្ទើរទាំងស្រុង ។
នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៣ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលដឹកនាំដោយលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចុះទៅពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្នុងសង្កាត់ ភ្នំពេញថ្មីដោយឥតគិតថ្លៃ។ ប្រជាពលរដ្ឋដែលត្រូវបានក្រុមគ្រូពេទ្យព្យាបាលជំងឺដោយមិនគិតថ្លៃ មកពីភូមិចំនួន៣ ក្នុងសង្កាត់ ភ្នំពេញថ្មី គឺភូមិដំណាក់, ភូមិដីថ្មី និងភូមិគោកឃ្លាង ប្រមាណជាង២០០នាក់។
ថ្លែងក្នុងឱកាសចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ លោកម៉ម ប៊ុនហេង បានមានប្រសាសន៍ថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលចុះមកព្យាបាលជំងឺជូនប្រជាពលរដ្ឋគឺមកពីមន្ទីរ ពេទ្យចំនួន៣ គឺមន្ទីរពេទ្យព្រះអង្គឌួង, មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យរាជធានីភ្នំពេញ។ លោករដ្ឋមន្ត្រីបានបន្តថា ការចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះគឺដើម្បីផ្សារភ្ជាប់សុខុមាល ភាព ក៏ដូចជាការអាណិតស្រឡាញ់បងប្អូនប្រជាពលរដ្ឋ ដែលក្រុមគ្រូពេទ្យចំណាយពេលវេលា ចុះមកពិនិត្យព្យាបាលជំងឺដល់មូលដ្ឋាន។ ការចុះមកព្យាបាលជំងឺនេះ គឺពិនិត្យនិងព្យាបាលជំងឺទូទៅ ជាពិសេស ជំងឺច្រមុះ, ជំងឺត្រចៀក និងជំងឺបំពង់ កជាដើម។ល។ និងដោយមិនមានការរើសអើងនិន្នាការនយោបាយ ឬគណបក្សឡើយ ហើយលោកមានការសប្បាយចិត្តចំពោះសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ដែលក្រោមការ ដឹកនាំដោយសម្ដេចទាំង៣ ជាពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា។
កម្មវិធីជួបជុំមិត្តចាស់ ឬអតីតសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ (អតីតវិទ្យាល័យភ្នំដូនពេញ) នឹងប្រព្រឹត្តធ្វើឡើងនៅថ្ងៃសៅរ៍ ទី២៥ ឧសភា ២០១៣ នៅវិទ្យាសល័យព្រះស៊ីសុវត្ថិ វេលាម៉ោង៥ល្ងាច ក្រោមគំនិតផ្តួចផ្តើមរៀបចំកម្មវិធីដោយលោកឧត្តមសេនីយ៍ទោ បណ្ឌិត ហ៊ុន ម៉ាណែត រួមជាមួយអតីតសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ (អតីតវិទ្យាល័យភ្នំដូនពេញ) ជាច្រើននាក់ ដើម្បីជួបជុំសំណេះសំណាល ពិសាអាហារសាមគ្គី និងបង្កើតកម្មវិធីសប្បុរសក្នុងគោលបំណងស្វែងរកថវិកាស្ម័គ្រចិត្តសម្រាប់រួមចំណែកជួសជុលអគារសិក្សាក្នុងបរិវេណវិទ្យាល័យ ព្រមទាំងសមិទ្ធផលផ្សេងៗ ។
ការជួបជុំអតីតសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ នាពេលនេះរឹងរឹតតែញាំុងឱ្យកើតមានការចងចាំមួយថ្មីទៀតលេចត្រដែតឡើង ជាពិសេសបានជួបជុំមិត្តចាស់រីករាយប្តូរផ្លាស់បទពិសោធន៍ និងបង្កើនភាពស្និទ្ធស្នាលទ្វេដងកាន់តែធ្វើឱ្យអនុស្សាវរីយ៍កាលពីវ័យជំទង់ហាក់នៅថ្មីៗ ។ លើសពីនេះលោកអ្នកថែមទាំងបានចែករំលែកសណ្តានចិត្ត ប្រាក់កាសធនធានផ្ទាល់ខ្លួន ទោះក្នុងចំនួនតិចក្តី-ច្រើនក្តី ដើម្បីរួមចំណែកកសាងសមិទ្ធផលនានា ទុកជាអនុស្សាវរីយ៍បន្តដល់យុវជនជំនាន់ក្រោយ ដូចជាសាលារៀន បណ្ណាល័យ សួនច្បារក្នុងសាលាជាដើម ។
នារីវ័យក្មេង អាយុ២៤ឆ្នាំ ដែលជាជនជាតិ Ethiopian ម្នាក់បានប៉ុនប៉ងសំលាប់ខ្លួន តែមិនបានសំរេច ហើយត្រូវប៉ូលីសចាប់ខ្លួន និងពិន័យជាទឹកប្រាក់ថែម ទៀតផង។
នារីម្នាក់នោះ បាននិយាយរៀបរាប់ ដោយមិនសប្បាយចិត្តថា ខ្លួនបានមកកាន់ ឌូបៃ ដើម្បីធ្វើការជា អ្នកបំរើតាមផ្ទះ។ តែបន្ទាប់ពីនាងធ្វើការបាន៣ខែនាងតែង តែសួរម្ចាស់ផ្ទះ ពីប្រាក់ខែរបស់នាង ព្រោះនាងត្រូវការផ្ញើរ ទៅកាន់គ្រួសារនៅឯស្រុក។ ម្ចាស់ផ្ទះមិនត្រឹមតែមិនអោយថ្លៃ កំលាំងពលកម្មនាងទ ថែមទាំង បណ្ដេញនាងចេញពីផ្ទះនោះទៀតផង។