ការិយាល័យជួញដូរមនុស្សនិងការពារអនីតិជន រាជធានី ភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋានធ្វើការបង្ក្រាបនិងឆែកឆេរផ្ទះម៉ាស្សាកោសជប់ មួយកន្លែង ឃាត់ខ្លួនម្ចាស់ផ្ទះនិងស្ត្រីកោសជប់ចំនួន៤នាក់ ស្រោមអនាម័យប្រើរួចនិងមិនទាន់ប្រើមួយចំនួន។ការចុះបង្ក្រាបទីតាំងកោសជប់ខាងលើ កាលពីវេលាម៉ោង ១៤ នឹង៤០នាទីថ្ងៃទី២២ ខែ ឧសភា ឆ្នាំ២០១៣ នៅផ្ទះលេខ១C ផ្លូវលេខ២១៧ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដែល មាន(យីហោមាស្សាមានជ័យ) ។
សមត្ថកិច្ចឆ្មក់បង្ក្រាបទីតាំងកោសជប់ ខាងលើ បានរកឃើញ មាន វត្ថុតាង ស្រោមអនាម័យប្រើរួចនិងមិនទាន់ប្រើមួយចំនួន រួមនឹងសៀវភៅ បញ្ជីកត់ត្រាចំនួន៣ក្បាល។ បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ សមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់៕
នៅឯជ្រុងតូចមួយ ភាគខាងលិចនៃប្រទេស ប៉ូឡូញ គេបានប្រទះឃើញព្រៃតូចមួយ ដែលមានដើមឈើប្រមាណ ៤០០ដើម ដុះលូតកោង ៩០ដឺក្រេនៅផ្នែកគល់នៃដើម ហើយដើមឈើទាំងអស់កោងទៅ ទិសខាងជើង ហ៊ុមព័ទ្ធដោយដើមឈើធំៗនៅក្នុងព្រៃ។ គេបានឲ្យឈ្មោះដល់ព្រៃនេះថា ព្រៃក្ងិកក្ងក់ (Crooked Forest) ហើយគ្មាននរណា ដឹងពីមូលហេតុនៃការ កំណោងរបស់ដើមឈើទាំងនេះនោះទេ។ ដើមឈើទាំងនេះត្រូវបានដាំ ក្នុងឆ្នាំ ១៩៣០ ហើយគេសង្ស័យថា មានមនុស្សបានធ្វើវាឡើង ដោយប្រើប្រាស់ឧបករណ៍អ្វីមួយ ឬ ក៏ម៉ាស៊ីន តែមូលហេតុពិតប្រាកដ គ្មាននរណាបានដឹងនោះទេ។
ក្មេងស្រី អាយុ ១២ឆ្នាំ ម្នាក់ បានប្រើកាំភ្លើង បាញ់ទៅលើបុរសម្នាក់ អោយរបួស បន្ទាប់ ពីបុរសរូបនោះ បានឈ្លានពាន ចូលមកក្នុងផ្ទះ របស់នាង ខណៈពេល រូបនាង កំពុងនៅផ្ទះតែម្នាក់ឯង ស្ថិតនៅទីក្រុង Calera រដ្ឋ Oklahoma សហរដ្ឋអាមេរិក។
ក្មេងស្រីរូបនេះ មានឈ្មោះ Kendra St. Clair អាយុ ១២ឆ្នាំ មិនធ្លាប់បាញ់កាំភ្លើង ពីមុនមកទេ តែពេលនោះ នាងត្រូវបង្ខំចិត្តបាញ់ ដើម្បីការពារផ្ទះ និង ជីវិតរបស់នាង ខណៈពេលកំពុងស្ថិត នៅក្នុងស្ថានភាពគ្រោះថ្នាក់ ដែលបានកើតឡើង កាលពីថ្ងៃ ពុធ កន្លងទៅថ្មីៗនេះ។ ក្នុងពេលនោះ នាងបានលឺសម្លេង គោះទ្វារ និង ចុចកណ្តឹងជាច្រើនលើក ហើយភ្លាមនោះ នាងក៏បានទូរស័ព្ទប្រាប់ដល់ ម្តាយរបស់នាងអំពីរឿងនេះ តែម្តង។ នាងបានប្រាប់ថា ម្តាយរបស់នាង អោយទៅយកកាំភ្លើង និង លាក់ខ្លួននៅក្នុងបន្ទប់ ដាក់សម្លៀកបំពាក់។ ក្រោយមក ដោយមើលឃើញបុរសម្នាក់ បានព្យាយាមចូលមកក្នុងផ្ទះ តាមទ្វារក្រោយ រូបនាង ក៏បានរាយការណ៍ ទៅកាន់ប៉ូលីស។ តែទោះជាយ៉ាងណា មុនពេលប៉ូលីសមកដល់ គឺបុរសនោះ បានចូលមកដល់ក្នុងផ្ទះ បាត់ទៅហើយ។ នៅពេលដែល បុរសជាចោរ រូបនោះ បំរុងនឹងបើកទ្វារចូលក្នុងបន្ទប់ ដែលរូបនាង កំពុងលាក់ខ្លួននោះ នាងក៏បានផ្ទុះអាវុធ បណ្តាលអោយបុរសនោះ រងរបួស តែម្តង។ ចោរលួចចូលផ្ទះគេនេះ ឈ្មោះ Jones ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ និង ត្រូវបាន កក់បន្ទប់គុក អោយរួចជាស្រេចផងដែរ។
នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី២៣ ឧសភា ២០១៣ ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ និងក្រុងប៉ោយប៉ែត មានលំនៅឋានមួយត្រូវបានសមត្ថកិច្ចចម្រុះសរុបជាង២០នាក់ រួមមានកម្លាំងប៉េអឹមក្រុងប៉ោយប៉ែត កម្លាំងរដ្ឋបាលព្រៃឈើខេត្តដឹកនាំដោយព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តម្នាក់បានចុះមកធ្វើការឆែកឆេរលំនៅឋានសង្ស័យមួយជារបស់ឈ្មោះសុន ធី អាយុ៤៥ឆ្នាំ ប្រពន្ធឈ្មោះចៅ គីង អាយុ៥០ឆ្នាំ ដោយសង្ស័យទីនោះមានលាក់ទុកឈើប្រណីតបេង នាងនួន និងឈើគ្រញូង ។
លុះសមត្ថកិច្ចចម្រុះចុះធ្វើការឆែកឆេរទីតាំងសង្ស័យ ស្រាប់តែប្រទះឃើញតែឈើចាមរី ឬហៅអំពិលបារាំងប៉ុណ្ណោះ មិនឃើញមានឈើប្រណីត ឬគ្រញូងឡើយ ហើយសមត្ថកិច្ចទាំងនោះក៏ដកកម្លាំងថយវិញ ។ ស្ត្រីម្ចាស់ផ្ទះសង្ស័យខាងលើបានប្រាប់ថា មូលហេតុនៃការឆែកឆេរនោះដោយសារមានគេប្តឹងទៅតុលាការជាច្រើនដងថា ផ្ទះរបស់គាត់មានលាក់ឈើប្រណីត តែតាមពិតឈើចាមរី ឬហៅអំពិលបារាំងដែលទុកក្នុងផ្ទះរបស់គាត់នោះគាត់ទិញពីអ្នកស្រុកនៅឯក្រុងសិរីសោភ័ណប្រុងទុកធ្វើគ្រែដេកតែប៉ុណ្ណោះ ៕
ផ្លែប៉ោម ជាផ្លែឈើម្យ៉ាងដែលមានសារៈប្រយោជន៍ដល់សុខភាព ប៉ុន្តែផ្លែប៉ោមមានពណ៌ផ្សេងៗគ្នា ហើយក៏មានគុណប្រយោជន៍ផ្សេងៗគ្នាផងដែរ។ ថ្ងៃនេះ Happycambodia សូមណែនាំប្រិយមិត្តឲ្យបានដឹងពីអត្ថប្រយោជន៍នៃផ្លែប៉ោមទាំងនេះ ទៅតាមពណ៌របស់វា ។
ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ច នគរបាលប៉ុស្តិ៍ ទន្លេបាសាក់ ចាប់ឃាត់ខ្លួន យកមក កាន់ទីស្នាក់ ការនគរបាលប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ បន្ទាប់ពីជនសង្ស័យ រូបនេះ បានធ្វើសកម្មភាព កាច់កម៉ូតូហ្វីណូ មួយគ្រឿង ដែលចតស្ងៀម នៅក្នុងវត្តខាន់ តាមបណ្តោយផ្លូវសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពី វេលាម៉ោង ៥នឹង៣០នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៣ ។
នៅមុនពេលកើតហេតុ ជនសង្ស័យដែលឃាត់ ខ្លួនខាងលើ បានដើរ ឆ្លងកាត់វត្តខាន់ ខណៈនោះ រូបគេបានឃើញស្ត្រីម្នាក់ ចតម៉ូតូហ្វីណូមួយគ្រឿង ចោលនៅក្នុងវត្ត ទំនងទើប ជន សង្ស័យ បានធ្វើសកម្មភាពកាច់កម៉ូតូបម្រុងនឹងជិះរត់គេចខ្លួន ត្រូវប្រជាពលរដ្ឋឃើញទាន់ស្រែកឆោឡោ ផ្អើល ដល់សមត្ថកិច្ចមូលដ្ឋាន ដែលកំពុងដើរល្បាត ចុះមកពួនស្ទាក់ចាប់បានជនសង្ស័យភ្លាមៗតែម្តង។ ក្រោយ ពី ឃាត់ខ្លួនបាន ជនសង្ស័យខាងលើនេះ សមត្ថកិច្ច នគរបាលប៉ុស្តិ៍ ក៏បានកសាងសំណុំរឿង បញ្ជូនខ្លួន ជន សង្ស័យ ទៅឃុំបណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌចំការមន ដោយយោង ទៅតាមចម្លើយ សារភាព នឹងពាក្យបណ្តឹង របស់ម្ចាស់ម៉ូតូ ៕
ខៀវ សានសាណា អតីតពីធីការិនីក្នុងកម្មវិធី រាត្រីកម្សាន្ត នៅក្នុងស្ថានីយទូរទស្សន៍ CTN ដែលរូបនាងបានផ្អាកការងារមួយរយៈធំនោះ បានធ្វើឱ្យប្រជាប្រិយភាពរបស់នាងធ្លាក់ចុះយ៉ាងខ្លាំង។ តែនៅចុងឆ្នាំ២០១២ ខៀវ សានសាណាបានវិលត្រឡប់ចូលសិល្បៈវិញ បានតំណែងជាពិធីការិនីក្នុងកម្មវិធី ”ពេញចិត្តឬអត់” នៅសា្ថនីយទូរទស្សន៍ MYTV បានចាប់ដៃគូជាមួយនឹងតាប៊ុយ គឺសមគ្នាឥតខ្ចោះ។ ]
នាងខំប្រឹងស្តារកិត្តិយស និងទាញប្រជាប្រិយភាពពីទស្សនិកជនតាមរយៈកាយវិការ និងលេងពាក្យសម្ដីបែបកំប្លែង ដើម្បីឱ្យកម្មវិធីកាន់តែសប្បាយរីករាយមួយកម្រិតទៀត។ តាមរយៈការវិលត្រឡប់របស់នាងទទួលបានប្រជាប្រិយភាពគ្រាន់បើដែរ គ្រាន់តែនាងចូលសិល្បៈមិនទាន់បានប៉ុន្មានផង ឃើញមានបណ្តាក្រុមហ៊ុននានាអញ្ជើញនាងធ្វើជាពិធីការិនីឱ្យរដឹក។ ប្រភពព័ត៌មានចេញពីអ្នកមកទស្សនាកម្មវិធីពេញចិត្តឬអត់បានប្រាប់ឱ្យដឹងថា អ្នកនាង ខៀវ សានសាណា ពិតជាពិធីការិនីដែលមានវោហាស័ព្ទក្បោះក្បាយ ហើយក៏ជាពិធីការិនីដែលមានទេពកោសល្យល្អណាស់ ហើយតារារូបនេះក៏មិនធ្លាប់មានរឿងអាស្រូវច្រើនអ្វីដែរ បើទោះជាបីមានប្តីមានកូនហើយក៏ដោយ ក៏ពួកគាត់នៅតែគាំទ្ររូបនាងជានិច្ចព្រោះនាងមិនមែនជាតារាដែលចេះវៃឬកអីនោះដែរ៕
កម្លាំងសមត្ថកិច្ចប៉ូលិសខណ្ឌសែនសុខបានឃាត់ខ្លួននារីបម្រើនៅហាងខារ៉ាអូខេម្នាក់ជាមួយនឹងអាវុធខ្លីស៊េរីទំនើប១ដើមមានគ្រាប់ពេញបង់កាលពីវេលាម៉ោង២រសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៣ នៅក្នុងផ្ទះសំណាក់ម៉ូតែល៦៩ ដែលមានទីតាំងជាប់ផ្លូវម៉ុងឫទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ នារីជាប់ចោទដែលត្រូវចាប់ឃាត់ខ្លួននោះ ឈ្មោះ ឈួន នីតា អាយុ២១ឆ្នាំ មុខរបរបម្រើការងារនៅក្នុងក្លិបខារ៉ាអូខេ និងមានទីលំនៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
មុនពេលកើតហេតុបានទទួលព័ត៌មានថា មានបុរស២នាក់ និងស្ត្រី២នាក់មកជួលបន្ទប់ផ្ទះសំណាក់ម៉ូតែល៦៩ នៅបន្ទប់លេខ១០១ និង១០២ ស្នាក់នៅជាច្រើនថ្ងៃ និងគួរឲ្យសង្ស័យថា មានលាក់អាវុធខ្លីផងនោះ ទើបកម្លាំងជំនាញប៉ូលិសព្រហ្មទណ្ឌខណ្ឌសែនសុខចុះទៅធ្វើការឆែកឆេរភ្លាមៗនៅវេលាម៉ោង២រសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៣ ប៉ុន្តែដោយសារលោកនាយផ្នែកមិនឈ្លាសវៃ ឃាត់ខ្លួនជនសង្ស័យ បណ្ដាលឲ្យពួកគេ(បុរសៗ២នាក់)ជាម្ចាស់កាំភ្លើងដើរចេញពីបន្ទប់នោះ គេចខ្លួនយកម៉ូតូជិះចេញយ៉ាងរំភើយកាត់មុខគាត់ ហើយក៏ពុំរូតរះឆែកឆេរបន្ទប់នោះដែរ រហូតទាល់តែសន្តិសុខមកជួយឆែកឆេរបន្ទប់លេខ១០២ ទើបរកឃើញកាំភ្លើងខ្លី១ដើមយ៉ាងថ្មីទំនើបម៉ាកបេរីតាមានគ្រាប់១៥គ្រាប់ក្នុងបង់ ផលិតនៅប្រទេសអ៊ីតាលី ដែលក្រុមសមត្ថកិច្ចនិយាយថាកាំភ្លើងនេះមានតម្លៃ៣៥០០ដុល្លារទៅ៤០០០ដុល្លារឯណោះ។ ចំណែកនារីជាប់ចោទបានបដិសេធថា កាំភ្លើងនេះមិនមែនជារបស់នាងទេ គឺជារបស់សង្សារនាង ដែលនាងពុំស្គាល់ទីលំនៅគាត់ច្បាស់លាស់ទេ ដោយគ្រាន់តែដឹងថា ឈ្មោះគាត់ឮគេហៅ«ថា» ប៉ុន្តែមិនដឹងមុខរបរ និងទីលំនៅគាត់ច្បាស់លាស់ឡើយ៕
រថយន្តយីឌុបមួយគ្រឿងដឹកឈើពេញបានប្រាស់ខ្លួនដេកនៅលើចិញ្ចើមផ្លូវជាតិលេខ៧ ត្រង់ភូមិក្បាលត្រាច ស្រុកស្នួល ខណៈរថយន្តនេះបើកចៀសរថយន្តខូចមួយគ្រឿងទៀតនៅលើផ្លូវក៏ជ្រុលចង្កូតធ្លាក់ស្នាមភ្លោះក្រឡាប់ធ្លាយចេញសុទ្ធតែឈើ។
ហេតុការណ៍ក្រឡាប់នេះកើតឡើងកាលពីវេលាម៉ោង៩ យប់ថ្ងៃទី២២ ឧសភា ២០១៣ នៅលើចិញ្ចើមផ្លូវជាតិលេខ៧ ត្រង់ភូមិក្បាលត្រាច តែមិនបណ្ដាលឱ្យមានអ្នករងរបួសនោះទេ ដោយខូចខាតតែរថយន្តប៉ុណ្ណោះ។ ប្រភពបន្តថារថយន្តក្រឡាប់ខាងលើដឹកឈើពេញប្រៀប សុទ្ធតែឈើក្រហមលេខ២ ដោយដឹកចេញពីក្រុមហ៊ុនវិនិយោគដីព្រៃសម្បទានសេដ្ឋកិច្ច ប៊ិញភឿង ស្ថិតក្នុងស្រុកកែវសីម៉ា ខេត្តរតនៈគីរី និងមានច្បាប់អនុញ្ញាតឱ្យដឹកជញ្ជូនចំនួន១៥ ម៉ែត្រគូបសុទ្ធសឹងជាឈើក្រហមលេខ២។ បន្ទាប់ពីកើតហេតុគេឃើញបុរសឈ្មោះចិន និង អុល មានទីលំនៅស្រុកមេមត់ ខេត្តកំពង់ចាម ដោយគេស្គាល់ថាជាថៅកែ និងជាមេការនៃជំនួញឈើក្រហមនេះ បានយករថយន្ត២គ្រឿងមកផ្ទេរឈើបន្តដំណើរចេញទាំងយប់៕
ជាមួយនឹងភាពភ្ញាក់ផ្អើលដែលសិស្សនិស្សិតស្រីៗវ័យក្មេងជាច្រើនត្រូវបានគេប្រកាសលក់ជាហូរហែនៅលើប្រព័ន្ធអ៊ីនធឺណិតនោះ ស្រាប់តែគេឃើញរូបមួយសន្លឹកដែលក្នុងនោះគេបានស្គាល់យ៉ាងច្បាស់ថា ជាតារាចម្រៀងស្រីសាច់សខ្ចីវ័យក្មេងមកពីផលិតកម្មរស្មីហង្សមាសនាង ទេព បូព្រឹក្ស និងតារាចម្រៀងចោលទ្រនំ M នាង ពេជ្រ សូលិកា ក៏ត្រូវបានគេប្រកាសដាក់លក់ខ្លួនយ៉ាងគគ្រឹកគគ្រេងផងដែរ។
មិនដឹងជាអ្នកបង្កើតគណនីហ្វេសប៊ុកមួយនេះមានចេតនាចង់មួលបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះសិស្សស្រីក្មេងៗនិងអ្នកសិល្បៈខ្មែរយើងឬក៏ជារឿងមានចេតនាមែនទែននោះទេ តែគេបានឃើញសិស្សស្រីស្រស់ស្អាតក្មេងៗជាច្រើនរូបត្រូវបានគេបង្ហោះរូបដាក់លក់ខ្លួនដោយមានប្រើភាសាយ៉ាងគ្រោតគ្រាតមិនគួរនឹងស្តាប់ទៀតផង។ គណនីហ្វេសប៊ុកនោះមានឈ្មោះថា Sell Body ដោយមានក្មេងស្រីម្នាក់ជាម្ចាស់។ គេសង្កេតឃើញថា ក្មេងស្រីនោះប្រៀបបាននឹងមេឬក៏ពាក្យសាមញ្ញគេថា ម៉ែយ៉ែម ហើយមានរូបថតក្មេងស្រីស្រស់ស្អាតពោរពេញដោយរូបឆោមសាច់សខ្ចីជាច្រើនត្រូវគេបង្ហោះរូបដោយដាក់លក់ជាមួយនឹងភាសាអាសអាភាសមិនគួរឲ្យស្តាប់នោះឡើយ។ប៉ុន្តែអ្វីដែលកាន់តែជារឿងគួរឲ្យភ្ញាក់ផ្អើលទៀតនោះ គឺនៅក្នុងចំណោមក្មេងស្រីដែលជាសិស្សនិស្សិតបញ្ចេញភាពសិចស៊ីនៅលើគណនីលក់ខ្លួននោះ គេបានឃើញវត្តមានរូបថតរបស់តារាចម្រៀងវ័យក្មេងពីរដួងគឺនាង ទេព បូព្រឹក្ស និងនាង ពេជ្រ សូលិកា ដែលអ្នកទាំងពីរគឺជាមិត្តភក្តិចិត្តមួយថ្លើមមួយនឹងគ្នាក៏ត្រូវបានគេប្រកាសដាក់លក់នៅលើទំព័រ Sell Body នោះដែរដោយដាក់ថា Group Sex Who need? ខណៈដែលការប្រកាសលក់តារាបែបនេះកាលពីប៉ុន្មានឆ្នាំមុនក៏ធ្លាប់កើតមានម្តងហើយលើសិល្បការិនីមួយចំនួនដែលកាលនោះគេប្រកាសលក់តាមក្លិបរាត្រី។
ក្រោយពីរឿងរ៉ាវចាស់ មិនទាន់ស្ងប់ស្ងាត់ បានយូរប៉ុន្មានផងនោះ ស្រាប់តែពេលនេះ មានរឿងរ៉ាវថ្មីមួយទៀត ត្រូវបានបើកកកាយ ធ្វើអោយអ្នកលេងហ្វេសប៊ុក មានការ ចាប់អារម្មណ៍សារជាថ្មី។
កញ្ញា Peypey Ly ដែលអ្នកលេងហ្វេសប៊ុក ជាយុវវ័យភាគច្រើន បានស្គាល់ តាមរយៈវីឌីអូឃ្លីប របស់នាង នាពេលកន្លងមកនោះ បានធ្វើអោយ មានការភ្ញាក់ផ្អើល សារជាថ្មី ដោយសារតែនាងបាន ទំលាយការពិត នូវរឿងរ៉ាវមួយចំនួន ដែលទាក់ទងនឹង នារីលេបថ្នាំសម្លាប់ខ្លួន ដែលមានឈ្មោះថា ស្រីនាង។ តាមរយៈវីឌីអូឃ្លីបមួយ របស់ Peypey Ly ដែលនាងទើបតែបង្ហោះ នាពេលថ្មីៗនេះ អាចឲ្យយើងដឹងបានថា Peypey Ly តាមពិតទៅ ជាមិត្តភក្តិ របស់ស្រីនាង ហើយអ្នកទាំងពីរ សុទ្ធតែមានទំនាក់ទំនង ជាមួយនឹង បុរសមានឈ្មោះថា បញ្ញា ដែលស្រីនាង ស្រលាញ់ រហូតដល់ថ្នាក់ហ៊ាន លេបថ្នាំសម្លាប់ ខ្លួនឯងនោះ។
បើប្រិយមិត្តចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម ដែលជាការបកស្រាយ របស់ Peypey Ly ប្រាប់ដល់ ស្រីនាង ៖
មាននារីម្នាក់មានមុខមាត់ ស្រដៀងទៅនឹងតារាចម្រៀង Taylor Swift ត្រូវបានគេវាយធ្វើបាប និងទាត់ចំមុខ ដោយសារតែពួកទាំងនោះ ច្រណែននឹងមុខរបស់នាង ដែលមានមុខដូចជាតារាល្បី។ នារីវ័យក្មេងម្នាក់នេះមានឈ្មោះថា Xenna Kristian អាយុ១៨ឆ្នាំ ទទួលរងគ្រោះថ្នាក់យ៉ាងដំណំ ខណៈពេលដែលនាងនៅ រៀនក្នុងថ្នាក់ ត្រូវបានគេទាញចុះពីកៅអី ហើយទាត់ជាច្រើនជើង កាលពីថ្ងៃអង្គារកន្លងទៅនេះ។ Xenna បានប្រាប់ឲ្យដឹងថា មានសិស្សស្រីជាច្រើន បានប្រើពាក្យសំដីអាក្រក់ៗជេរនាង រហូតដល់ពេលនេះ ដល់ថ្នាក់វាយធ្វើបាបនាងទៀត។ ពួកអ្នកច្រណែន នឹងសម្រស់របស់ Xenna បន្តការវាយមិនឈប់ រហូតដល់មិត្តរបស់ Xenna ចូលទៅបំបែក ចំនែកឯគ្រូបង្រៀនវិញ មិនបាននិយាយ ឬ បញ្ចេញសកម្មភាពអ្វីទាំងអស់។
កាលពីដើមឆ្នាំ Xenna បានតុបតែងខ្លួន និងសម្ដែងជាតួ Taylor Swift និងក្រោយពីការសំដែងរបស់នាង មនុស្សជាច្រើនក៏បាន ចាប់អារម្មណ៍ថា នាងពិតជាមានមុខដូចទៅនឹង Taylaor Swift ពិតមែន។ នាងបានឡើងសំដែង ក្នុងកម្មវិធីសប្បុរស ជាច្រើនលើក តែពេលនេះនាងត្រូវបានផ្អាក ដោយសារតែមុខរបស់នាង មានស្នាមរបួស។ ហេតុការណ៍ខាងលើ ក្រុមមិត្តភក្កិរបស់ Xenna ក៏បានទូរស័ព្ទទៅប្ដឹងប៉ូលីសផងដែរ ចំណែកឯពួកអ្នកបង្កររឿងក៏ត្រូវបានប៉ូលីសចាប់ខ្លួន និងដាក់ពិន័យដែរ។
បុរសជាកម្មករ ទូកនេសាទម្នាក់ បានរងរបួសធ្ងន់ បែកក្បាលសន្លប់ នៅនឹងកន្លែង ដោយសារតែ ត្រូវបុរសម្នាក់ទៀត ជាកម្មករទូកដូចគ្នា វាយនិងឈើជ្រុង ប្រវែងប្រហែល១ម៉ែត្រ ត្រូវក្បាល២ដំបង រយះចេញឈាម ស្រោចក្បាល និងឆ្អឹងជំនឺ១ដំបង កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៣ វេលាម៉ោង ៣ និង៣០នាទី រសៀលនៅចំណុច តំបន់ទំនប់រលកផែ១៨ (ផែតាហួត) ក្រុម២២ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ។
បុរសរងគ្រោះ ឈ្មោះ ស៊ូ សុខ (ហៅ ចាប) អាយុ៣៧ឆ្នាំ មានស្រុកកំណើត ភូមិ ទួលស្នែង ឃុំក្រាំងលឿង ស្រុកបាទី ខេត្តតាកែវ មានភរិយាក្រោយ (ភរិយាមុនលែងលះ) ជាកម្មការិនីនៅរាជធានីភ្នំពេញ ។ មុនពេលកើតហេតុ បុរសរងគ្រោះបានផឹកស្រា ស្រវឹងរួចនិយាយផ្លែផ្កា ឱ្យជនដៃដល់ឈ្មោះ អាខ្មៅ ដែលកំពុង លេងបៀកំដរ ការអផ្សុកជាមួយកម្មករ ទូកដូចគ្នា ដែលជាហេតុធ្វើឲ្យជនដៃ ដល់ទ្រាំមិនបានស្ទុះទៅ យកដំបង មកវាយលើជនរងគ្រោះតែម្តង ។ ក្រោយពេលកើតហេតុជនដៃដល់បានគេចខ្លួនភ្លាមៗ ចំណែកជនរងគ្រោះ ត្រូវបានគេបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្ត (ពេទ្យចំការចេក) ។ ពិនិត្យតាមស្ថានភាព របួសរបស់ជនរងគ្រោះ ដែលមានសភាពធ្ងន់ធ្ងរពេទ្យថាគ្មានសង្ឃឹម ៕
កាលពីថ្ងៃទី ២០ នេះថា នៅឯ ទីក្រុង សៀងហៃ ប្រទេសចិន មានការរៀបចំ នូវការតាំងពិពណ៌ ដែលផ្ដោតទៅលើ សិល្បៈ និង សម្រស់របស់សៀងហៃ។ នៅក្នុងការតាំងពិពណ៌នេះ មានការចូលរួម ពីសំណាក់ ពាណិជ្ជករ និង ម្ចាស់ក្រុមហ៊ុន ជាច្រើន ហើយ មានការតាំង បង្ហាញ នូវសិល្បៈ ចំរុះថែមទៀតផង។
អ្វីដែលកាន់តែ ចាប់អារម្មណ៍ ជាងនេះទៅទៀតនោះ គឺ ការដាក់បង្ហាញ នូវស្នាដៃ គូររូប បែបសិល្បៈ ទៅលើ ល្វែងខាងលើ របស់ ស្រីស្អាត ដែលជាតារា ម៉ូដែល ល្បីល្បាញ។ ស្រីស្អាតរូបនេះ បានដោះ អាវ ហើយអង្គុយអោយ ជាងគំនូរ មកគូរ រូបផ្កាតាម បែបសិល្បៈ យ៉ាងអស្ចារ្យ។ អ្នកដែលបានទស្សនា មានការចាប់ អារម្មណ៍ ទៅលើ ការគូរ រូប លើខ្លូនស្រីស្រាត យ៉ាងខ្លាំង។
តារាសម្តែង និងជាពិធីការិនី ថន លក្ខិណា ជាពិធីការិនីដែលមានរូបសម្រស់ស្រស់ស្អាត សុភាពមានវោហាស័ព្ទទន់ភ្លន់នៅក្នុងកម្មវិធី “សុខគា លក្ខិណា ប៊ីអាយជី” ដែលទស្សនិកជនតែងតែទស្សនាហើយបានសើចសប្បាយរបស់ស្ថានីយទូរទស្សន៍ CTN ផងដែរនោះ។ កញ្ញា ថន លក្ខិណា បានទៅកែបបូរមាត់លើនៅទីក្រុងបាងកក ប្រទេសថៃកាលពីថ្ងៃចូលឆ្នាំចិនកន្លងមក។ ក្រោយពេលលក្ខិណាកែបបូរមាត់រួចមក មានភាពទាក់ទាញហើយញញឹមស្រស់ជាងមុនហើយពួកមិត្តៗរួមអាជីពក៏ហៅលក្ខិណាថាពិធីការិនីញញឹមស្រស់ ហើយលក្ខិណាពេលត្រឡប់មកពីកែបបូរមាត់វិញទទួលបានលាភផ្ទួនៗផងដែរ។
នាងទទួលការងារថ្មីពី CTN ជាពិធីការិនីនៅក្នុងកម្មវិធី “ដំណើរឆ្ពោះទៅកាន់ការសម្តែងវគ្គ២” គឺជាការប្រកួតចម្រៀងសម័យដើមនៅក្នុងកម្មវិធី “រាត្រីកម្សាន្ត” និងកាន់កម្មវិធីដំណើឆ្ពោះទៅកាន់ការសម្តែងវគ្គ២ ផ្នែកចម្រៀងសម័យយុវវ័យ គឺធ្វើការប្រកួតប្រជែងនៅក្នុងកម្មវិធី “តន្ត្រីសម័យទំនើបA1” ផងដែរ ហើយមានតារាខ្លះលួចច្រណែននឹងនាងទៀតផង។ ប្រភពព័ត៌មានចេញពីមិត្តៗយុវវ័យដែលមកទស្សនាកម្មវិធី “ដំណើឆ្ពោះទៅកាន់ការសម្តែងវគ្គ២” ផ្ទាល់បានប្រាប់ឱ្យដឹងថា ពិធីការិនី ថន លក្ខិណា ពីមុនស្អាតដែលតែទាស់ត្រង់បបូរមាត់លើតិច ប៉ុន្តែឥឡូវកែបបូរមាត់ ហើយញញឹមស្រស់ណាស់ ៕
កាលពីពេលថ្មីនេះ ប្រជាជនរបស់ប្រទេសចិន បាននាំគ្នាហួសចិត្ដ និងមិននឹកស្មានដល់ ចំពោះរូបបដិមា២អង្គរបស់ព្រះពុទ្ធ ដែលដាក់បង្ហាញពីទំនាក់ទំនងផ្លូវភេទ នៅក្នុងបារមួយកន្លែង។
បារមួយកន្លែងនេះមានឈ្មោះថា យ៉ានយូរ ស្ថិតនៅក្នុងទីក្រុង លីជ៊ាង នៃខេត្ដយូណាន ប្រទេសចិន។ នៅក្នុងនោះដែរ រូបបដិមា២អង្គ ដែលមានកម្ពស់៤ម៉ែត្រនេះ ត្រូវបានធ្វើការកម្ទេចចោល ដោយមានការបញ្ជាពីអជ្ញាធរនៅក្នុងតំបន់ ទៅកាន់ម្ចាស់បារនេះដោយផ្ទាល់ ដោយសារតែរូបបដិមាននេះ ហាក់ដូចជាបង្ហាញភាពសិចស៊ីជ្រុល ហួសនិយម និងអាចធ្វើឲ្យប៉ះពាល់ដល់កិត្ដិនាមរបស់ជនជាតិចិន និងសាសនា ដែលនៅក្នុងនោះក៏មានអ្នកប្រើប្រាស់អ៊ិនធើណេតជាច្រើនសែននាក់ ធ្វើការតវ៉ាមិនពេញចិត្ដដូចគ្នា បន្ទាប់ពីមានលេចផ្សាយរូបបែបនេះ នៅក្នុងប្រព័ន្ធអ៊ិនធើណេត។ យ៉ាងណាមិញសម្រាប់ទីក្រុងនេះ គឺជាទីក្រុងលេខមួយ ដែលមានប្រជាប្រិយភាព សម្រាប់ភ្ញៀវទេសចរ ដើម្បីមកស្វែងរកសេចក្ដីសុខខាងផ្លូវភេទ។
តារាFBដែលមានប្រជាប្រិយភាពពីសំណាក់មិត្តៗយុវវ័យ ដែលមានរូបសម្បតិ្តស្រស់សោភាររូបនេះគឺ កញ្ញា Peypey Ly កាលពីជាង ១០ម៉ោងមុននេះបានមានការលេចឆ្លាយរូបភាពគួរអាយស្រួយស្រើប ដែលត្រូវបានបញ្ជាក់ថា បង្ហោះដោយមិត្តប្រុសរបស់នាង។
ព្រះវិហារបុរាណណូមុល រាងជាពីរ៉ាមីត មានអាយុកាលជាង២.៣០០ឆ្នាំរបស់ជនអម្បូរម៉ាយ៉ាក្នុងប្រទេសបេលី ត្រូវក្រុមហ៊ុនសាងសង់ផ្លូវមួយប្រើត្រាក់ទ័រកម្ទេចចោល ដើម្បីយកថ្មទៅប្រើសម្រាប់ចាក់ផ្លូវដែលកំពុងសាងសង់ ។
អាជ្ញាធរប៉ូលិសកំពុងស្រាវជ្រាវពីករណីនោះ។ កម្មករទាំងអស់ពិតជាដឹងថា តើពួកគេកំពុងធ្វើអ្វី? វាជារឿងមួយមិនគួរឱ្យជឿដែលមានមនុស្សហ៊ានបំផ្លាញសំណង់បុរាណ ដែលជាពីរ៉ាមីតរបស់ជនអម្បូរម៉ាយ៉ាបែបនេះ ។ អ្នកបុរាណវិទ្យាបានដាស់តឿនពីការបំផ្លាញវិហារបុរាណនោះកាលពីសប្តាហ៍មុន ដោយនិយាយថា ហេតុការណ៍បែបនេះមិនមែនកើតឡើងជាលើកដំបូងទេ ប៉ុន្តែជាបញ្ហារ៉ាំរ៉ៃ ខណៈពេលប្រទេសបេលីមានច្បាប់គ្រប់គ្រងទីតាំងបុរាណ ។ ចំណែកស្ថាប័នអយ្យការក្នុងប្រទេសបេលីកំពុងចាត់វិធានការចោទប្រកាន់ក្រុមហ៊ុនសំណង់នោះ ៕
សំណង់អគារស្នាក់ការរបស់កាសែតប្រចាំថ្ងៃ ភីផល ដេលី រងការសើចចំអកពីមនុស្សទូទៅ ព្រោះមានរូបរាងដូចអវយវៈភេទបុរស ។ អគារនោះស្ថិតក្នុងការសាងសង់ ហើយរូបភាពត្រូវគេផ្សាយតាមប្រព័ន្ធអ៊ីនធើរណេត ខណៈពេលស្ថានីយទូរទស្សន៍ CCTV របស់ចិនក៏ទទួលរងការរិះគន់ថា មានរូបរាងដូចខោក្នុង៕
ទីបំផុតទៅសាលាឧទ្ឋរណ៏របស់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២៣ ឧសភា ២០១៣នេះ បានប្រកាសសាលដីកាដោយសម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញទុកជាបានការក្នុងសំណុំរឿងចែកចាយរូបអាសអាភាសដែលប្រព្រឹត្តដោយអតីតសង្ឃកំហូច នេត ខៃ ។
កាលពីថ្ងៃទី១៧ កញ្ញា ២០១០ សាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមផ្តន្ទាទោសអតីតសង្ឃ នេត ខៃ ដាក់ពន្ឋនាគារ០១ឆ្នាំ និង ផាកពិន័យជាប្រាក់២លានរៀលចូលថវិការដ្ឋ ព្រមទាំងបង្គាប់ឲ្យសងជម្ងឺចិត្តជនរងគ្រោះ៤០លានរៀល ពីបទចែកចាយរូបភាពអាសអាភាស ដែលបានប្រព្រឹត្តកាលពីចន្លោះឆ្នាំ២០០៨ដល់ឆ្នាំ២០០៩ ។ អតីតសង្ឃ នេត ខៃ បច្ចប្បន្នអាយុ៤០ឆ្នាំ ធ្លាប់គង់នៅវត្តស្រះចក ខណ្ឌដូនពេញ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីអំឡុងខែកក្កដា ២០១០ ក្រោយពីបានលួចថតរូបស្ត្រីអាក្រាតកាយងូតទឹកមន្តជាច្រើននាក់ ហើយរូបភាពអាសអាភាសនេះបានត្រូវគេចែកចាយបន្ត(បាញ់ប្ល៊ូធូ) និងត្រូវបានជនរងគ្រោះមួយចំនួនដាក់ពាក្យប្តឹងទៅសមត្ថកិច្ចនោះរួចមក ៕