មិនដឹងជាអ្នកបង្កើតគណនេយ្យហ្វេសប៊ុកមួយមានចេតនាចង់មួលបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះសិស្សស្រីក្មេងៗរបស់ខ្មែរយើង ឬក៏ជារឿងមានចេតនាមែនទែននោះទេ តែគេបានឃើញសិស្សស្រីស្រស់ស្អាតក្មេងៗជាច្រើនរូបត្រូវបានគេបង្ហោះរូបដាក់លក់ខ្លួន ដោយមានប្រើភាសាយ៉ាងគ្រោតគ្រាតមិនគួរនឹងស្តាប់ទៀតផង។គណនេយ្យហ្វេសប៊ុកនោះមានឈ្មោះថា Sell Body ដោយមានក្មេងស្រីម្នាក់ជាម្ចាស់។ គេសង្កេតឃើញថា ក្មេងស្រីម្នាក់ប្រៀបបាននឹងមេ ឬក៏ពាក្យសាមញ្ញគេថា ម៉ែយ៉ែម ហើយមានរូបថតក្មេងស្រីស្រស់ស្អាតពោរពេញដោយរូបចោម សាច់សខ្ចីជាច្រើនត្រូវបានគេបង្ហោះរូបដោយដាក់លក់ ជាមួយនឹងភាសាអាសអាភាសមិនគួរឲ្យស្តាប់នោះឡើយ។
កាលពីពេលថ្មីៗនេះ តារាស្រី២រូបរបស់សឹង្ហបុរី ត្រូវបានគេដឹងថា អ្នកទាំងពីរ កំពុងតែជួបបញ្ហាសុខភាពដ៏ធ្ងន់ធ្ងរ ដែលត្រូវបានខកខាននៅក្នុង ការសម្ដែងជាច្រើន។ តារាស្រី Pan Ling Ling ដែលមានអាយុ ៤២ឆ្នាំ ត្រូវបានក្រុមគ្រូពេទ្យឲ្យគាត់ សម្រាកនៅក្នុងមន្ទីរពេទ្យ យ៉ាងហេចណាស់ ២ ឬ៣ខែ បន្ទាប់ពីវះយកសាច់ដុំពកចេញពីដើមទ្រូង ដើម្បីឲ្យស្ថានភាពរបស់នាងកាន់តែល្អប្រសើរ។ នៅក្នុងនោះតារាស្រីមួយរូបផ្សេងទៀតគឺ Huang Biren អាយុ ៤៤ឆ្នាំ ក៏បានធ្វើការវះកាត់យកដុំសាច់ដែលដុះពក នៅក្នុងតម្រងនោមចេញដូចគ្នា។ ដោយសារតែបញ្ហាទាំងនេះ បានធ្វើឲ្យអ្នកទាំងពីរខកខាន ក្នុងសម្ដែងខ្សែភាយន្ដ ជាច្រើននៅក្នុងសឹង្ហបុរី។
បានរកឃើញក្មេងៗចំនួន៧នាក់ លង់ទឹកស្លាប់ក្នុងអាងទឹក នៃអាគារ Plaza Towers ដែលមានសាលាបឋមសិក្សាមួយនៅទៅនោះ និងមានសិស្សប្រមាណជាង ៣០នាក់ទៀតបានស្លាប់ ដោយសារតែព្យុះកំណាច ក្នុងល្បឿន ៣គីឡូម៉ែត្រក្នុង១ម៉ោង វាយប្រហាររដ្ឋ Oklahoma ប្រទេសអាមេរិក កាលពីថ្ងៃច័ន្ទកន្លងទៅនោះ។
ក្រុមអ្នកជួយសង្គ្រោះបានរាយការណ៍មកថា ពួកគេបានលឺសំលេង ក្មេងៗស្រែកឲ្យជួយ នៅក្នុងកំទេចបំណាក់អាគារ ដែលត្រូវបានកំទេចដោយខ្យល់ព្យុះ កាលពីវេលាម៉ោង៦ និង៣០នាទីល្ងាច។ ទំហំដីដែលត្រូវបានខូចខាត គឺបានប៉ះពាល់ដល់ប្រជាជនជាង ១៧០,០០០ គ្រួសារ និងប្រមាណ១២០គ្រួសារ បានរងរបួសដោយសារព្យុះកំណាចនេះ។
ប៉ុន្មានថ្ងៃកន្លងមកនេះ វីឌីអូ រូបភាព ក៏ដូចជា ព័ត៌មានផ្សេងៗ ទាក់ទងនឹង នារីវ័យក្មេងម្នាក់ ដែលបាន អារដៃ និង លេបថ្នាំ សម្លាប់ខ្លួននោះ បានក្លាយជា ប្រធានបទ យ៉ាងក្តៅគគុក ក្នុងបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក នៅកម្ពុជា ហើយឃើញថា មានមតិអវិជ្ជមាន មួយចំនួន បានធ្វើការវាយប្រហារ រិះគន់ មកលើនារីរូបនេះ ដោយក្នុងនោះ មតិមួយចំនួន បានមានការសង្ស័យថា នាងបានធ្វើពុត និង មិនបានលេបថ្នាំនោះទេ ហើយក៏មាន មតិខ្លះទៀត បានលើកឡើងថា នេះគ្រាន់តែជា ការសម្តែងឆាកល្ខោន របស់នាង ដើម្បីចង់ល្បី តែប៉ុណ្ណោះ។
យ៉ាងណាមិញ ស្របពេលដែល អ្នកប្រើប្រាស់ហ្វេសប៊ុក ភាគច្រើន កំពុងចាប់អារម្មណ៍ និង ចង់ដឹង ចង់ឃើញ ពីស្ថានភាព របស់នាងនោះ កាលពីយប់មិញនេះ នាងបានថតនូវវីឌីអូឃ្លីប រយៈពេល ៤នាទីមួយ បង្ហាញពីស្ថានភាព របស់នាងដល់ អ្នកមិត្តភក្តិក្នុងហ្វេសប៊ុក និង អ្នកដែលបានយកចិត្តទុកដាក់ ផ្តល់កំលាំងចិត្តដល់នាង តាមការបញ្ចេញមតិ នាពេលកន្លងមកនេះ។ ហើយក្នុងនោះដែរ នាងក៏បានរៀបរាប់ និង បកស្រាយបំភ្លឺការពិត ជូនដល់ អ្នកប្រើប្រាស់ហ្វេសប៊ុក មួយចំនួន ដែលមានការមិនពេញចិត្ត នូវទង្វើរបស់នាង និង បានរិះគន់ តិះទាន ព្រមទាំងជេរដល់នាង ថែមទៀតនោះ អោយបានដឹងថា នាងពិតជាបានលេបថ្នាំ និង អារដៃ មែន ហើយអ្វីដែលនាងសង្កត់ធ្ងន់នោះ គឺបាននិយាយថា នាងធ្វើនេះជាការពិត និង មិនមានបំណង ចង់ល្បីអ្វីនោះទេ។
កាលពីពេលថ្មីៗនេះ បុរសវ័យក្មេងម្នាក់ បានប្រមាញ់សត្វក្រពា ដែលមានទំងន់ដ៏ធ្ងន់មិនគួរឲ្យនឹកស្មានដល់ នៅក្នុងសហរដ្ឋអាមេរិក។ អ្នកចាប់បានសត្វក្រពានេះ មានឈ្មោះថា Braxton Bielski អាយុ ១៨ឆ្នាំ ជាអ្នករស់នៅក្នុង ហូស្ដុន តិចសាស សហរដ្ឋអាមេរិក បានចំនាយពេលពេលប្រហែលជា ៥ថ្ងៃដើម្បីបំពេញក្ដីស្រម៉ៃរបស់ខ្លួន ក្នុងការចាប់សត្វនេះ ដែលមានប្រវែង ៤.៣ម៉ែត្រ ជាមួយនឹងទំងន់ជិត ៣៦៣គីឡូក្រាម នៅក្នុងបឹង Choke Canyon Reservoir ជាមួយនឹងឪពុករបស់ខ្លួន។ យ៉ាងណាមិញ Bielski ក៏ទទួលបានលិខិតបញ្ជាក់ពី រដ្ឋតិចសាស ចំពោះការចាប់ បានក្រពាដ៏ធំនេះ ដែលអជ្ញាធរខាងអភិក្សសត្វនិយាយថា សត្វនេះអាចមានអាយុ ពី ៣០ ទៅ៥០ឆ្នាំ។ មុននឹងធ្វើការចាប់សត្វក្រពានេះ បុរសវ័យក្មេង រួមជាមួយនឹងឪពុក និងក្រុមដទៃទៀត បានស្នើរសុំលិខិតអនុញ្ញាតពី ស្ថាប័ន អភិរក្សសត្វរបស់តិចសាស (TPWD) ក្នុងកម្មវិធីប្រមាញ់សត្វជាសាធារណៈ ក្នុងរយៈពេល៥ថ្ងៃ នៅក្នុងតំបន់ Daughtrey Wildlife ក្រោមការគ្រប់គ្រងរបស់រដ្ឋ។
បុរសវ័យក្មេងម្នាក់ដែល ជាមេដឹកនាំបះបោរ ដែលមានឈ្មោះថា ស៊ាន (Xiang) អាយុ ១៩ឆ្នាំ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃសៅរ៍ទី ១៨ ខែឧសភា ឆ្នាំ ២០១៣ នៅ ឆាយស៊ា (Changsha) ខេត្ដ ហូណាន (Hunan) ក្នុងការរៀបចំ ធ្វើបាតុកម្មដោយខុសច្បាប់។
នៅពេលនេះ ស៊ាន ត្រូវបានគេបញ្ជូនទៅកាន់ មជ្ឈមណ្ឌលឃុំខ្លួននៅសាលាក្រុង ដែលត្រូវបានគេដឹងថា ស៊ាននេះជាមេដឹកនាំ ដ៏សកម្មនៅក្នុងសហគមន៍ភេទទី៣ (LGBT) របស់ខ្លួន តាំងពីអាយុ ១៤ឆ្នាំ។ យ៉ាងណាមិញ ស៊ាន ត្រូវបានប៉ូលីសចាប់ខ្លួន បន្ទាប់ពីធ្វើបាតុកម្មកាលពី ល្ងាចថ្ងៃសុក្រ ដែលការធ្វើបាតុកម្មនេះ ធ្វើឡើងក្នុងគោលបំណងបំបាត់ភាព ស្អប់ខ្ពើម ចំពោះមនុស្សស្រឡាញ់ភេទដូចគ្នា និងការប្រកាន់ជាតិសាសន៍។ ពួកគេមិនអាចស្នើរសុំលិខិតអនុញ្ញាត ក្នុងការបាតុកម្មនេះនោះទេ ដូចនេះ ពួកគេក៏សម្រេចចិត្ដ ផ្សព្វផ្សាយជាលក្ខណៈទីផ្សារ អ្វីដែលសំខាន់នោះគឺពួកគេតែងតែធ្វើបែបនេះ គ្រប់ពេលវេលា ហើយប៉ូលីសក៏ហាក់ដូចជាមិនមានប្រតិកម្មអ្វីដែរ។ ក៏ដូចជាក្នុងហេតុការណ៍នេះ ប៉ូលីសមិនបានចាត់វិធានការណ៍ភា្លមៗ ក្នុងការចាប់ខ្លួននោះទេ ទាល់តែកម្មវិធីនេះចប់ ទើបប៉ូលីសមកចាប់ពួកគេ និងនិយាយថា កុំឲ្យពួកគេស្រែកពាក្យស្លោកទាំងនោះ និងឈប់បង្កឲ្យស្ទះចរាចរណ៍ទៅវិញ ដែលសកម្មភាពទាំងនេះ ធ្វើឲ្យពួកគេមិនយល់ពីមូលហេតុច្បាស់លាស់ ដែលប៉ូលីសធ្វើនោះទេ។
អាជីវករ ជាច្រើននាក់ ដែលរកស៊ីលក់ដូរ វត្ថុអនុស្សាវរីយ៍ នៅផ្សារទួលទំពូង បានរិះគន់ចំៗ ទៅលើថ្នាក់ដឹកនាំ ផ្សារទួលទំពូងថា បានអនុញ្ញាត ឲ្យអ្នកលក់ដូរ គ្រឿងក្លែម ពេលយប់ ដើម្បីបានកម្រៃបន្ថែម ដោយពុំគិតដល់ ផលប៉ះពាល់ អាជីវករលក់ដូរ វត្ថុអនុសាវរីយ៍ ពេលថ្ងៃ ដោយអ្នក់លក់ដូរគ្រឿង ក្លែមនៅទីនោះ មិនបានសំអាត អនាម័យឲ្យបាន ល្អនោះទេ។
ទាក់ទងនឹងការរិះគន់ របស់ក្រុមអាជីវករខាងលើនេះ ប្រធានផ្សារទួលទំពូង លោកថោង ថង បានទទួលស្គាល់ ថាមានចំណុចខ្វះខាតដែលធ្វើឲ្យប៉ះពាល់ នឹងរំខានដល់បងប្អូនអាជីវករទាំងនេះ ព្រោះតែអាជីវករ ដែលរកស៊ី លក់គ្រឿងក្លែម ម៉ឹក បង្គារ ទាំងនេះពេលខ្លះលាងមិនស្អាត និងជួនកាលជះទឹកហូរកខ្លិក កខ្លាក ។ យ៉ាងណាក៏ដោយប្រធានផ្សារ ទួលទំពូងរូបនេះបានសន្យាថា នឹងធ្វើការកែសម្រួលឡើងវិញ នៅចំណុច ខ្វះខាត់ទាំងនេះ ហើយលោកនឹងហៅអ្នកលក់ដូរគ្រឿងក្លែមខាងលើ មកធ្វើកិច្ចសន្យាសារជាថ្មី ចំពោះបញ្ហានេះ។ លោកនឹងខិតខំ ធ្វើយ៉ាងណាមិនឲ្យ មានការប៉ះពាល់ ឬការថ្នាំងថ្នាក់ ដល់បងប្អូនអាជីវកដែលរកស៊ី និងលក់ដូរនៅក្នុងផ្សារទួលទំពូងនោះឡើយ ៕
កម្លាំងប៉ូលិសខណ្ឌពោធិ៍សែនជ័យ សហការជាមួយនគរបាលរាជធានី ភ្នំពេញនិងសមត្ថកិច្ចក្រុងព្រៃវែងបាន ចុះបង្ក្រាបក្រុមចោរប្លន់ទូមាស លុយដ៏សកម្មនៅខេត្តព្រៃវែង ដោយឃាត់ខ្លួនបានជនសង្ស័យ ៣នាក់និងដកហូតវត្ថុតាងកាំភ្លើង AK២ដើម ។ ប្រតិបត្តិការនេះធ្វើឡើ់ង កាលពីវេលាយប់និងទៀបភ្លឺថ្ងៃទី២១ ឧសភា នៅសង្កាត់ចោមចៅនិងសង្កាត់ ត្រពាំងក្រសាំងខណ្ឌពោសែនជ័យ ។
នៅរសៀល ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៣ នេះថា មានករណីប្លន់ មួយបានកើតឡើង កាលពីវេលាម៉ោង២១ និង៥នាទីយប់ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៣ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិថ្មី ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត។
ជនរងគ្រោះជាស្ត្រី មានឈ្មោះ ស៊ុំ សាមី អាយុ៤៥ឆ្នាំ មានប្តីឈ្មោះ សុខផល្លី អាយុ៤២ឆ្នាំ មុខរបរអ្នករត់តាក់ស៊ី ត្រូវបានក្រុមចោរមានគ្នា៣នាក់ ប្រើកូនកាំបិទចិតបន្លែមួយដើម ភ្ជង់ក ហើយចងដៃជាប់ ខណៈដេលប្តីចេញទៅស៊ីការគេ ចំណែកកូនៗក៏មិននៅផ្ទះដែល នៅសល់ តែប្រពន្ធតែម្នាក់ឯង។ ក្រោយពីក្រុមចោរបានធ្វើសកម្មភាព ដោយម្នាក់ចាំមើលស្ត្រីរងគ្រោះ និងពីរនាក់ទៀត ដើរកកូរកកាយ រកមើលមាសប្រាក់ សំភារៈមានតម្លៃ ក្រោយពីយកបានហើយពួកគេទាំងបីនាក់ ក៏ចាក់ ចេញដោយសុវត្ថិភាព។ ចំណែកជនរងគ្រោះក៏បានត្រដរឲ្យអ្នកជិតខាងជួយ ហើយបានប្តឹងសមត្ថកិច្ច ឲ្យជួយរកមុខសញ្ញា។ ទ្រព្យសម្បត្តិដែលក្រុមចោរលួចបាននោះរួមមាន លុយចំនួន១២០០០ដុល្លារ និងមាសផ្លាកទីន២ដំឡឹង មាស៣ដំឡឹង និងលុយខ្មែរ២៥លានរៀល។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងសហការគ្នារុករកមុខសញ្ញានេះ៕
បុរសម្នាក់ជិះកង់ឆ្លងផ្លូវដល់ពាក់កណ្ដាល ត្រូវរថយន្តហាយឡែនឌ័រ បុកបណ្ដាលឲ្យប៉ើងបោកក្បាលនឹងថ្នល់ស្លាប់ពេលបញ្ជូនទៅសង្គ្រោះបានពាក់កណ្ដាលផ្លូវ។ គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីវេលាម៉ោង៣និង៤៧នាទីល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៣ នៅលើបណ្ដោយផ្លូវជាតិលេខ១ ត្រ់ងចំណុចភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក។
នៅពេលដែលយុវជននោះកំពុងជិះកង់ឆ្លងផ្លូវពីត្បូងទៅជើង ដល់ពាក់កណ្ដាលផ្លូវ ខណៈនោះស្រាប់តែមានរថយន្តហាយឡែនឌ័រមួយគ្រឿងបើកបោះពួយយ៉ាងលឿន ពីលិចទៅកើត មកបុកចំពេញទំហឹងបណ្ដាលឲ្យកង់ខ្ទាតទៅផ្នែកខាងជើង ឯមនុស្សប៉ើងឡើងលើប្រមាណ៤ម៉ែត្ររួចធ្លាក់បោកក្បាលនឹងថ្នល់បែក របួសធ្ងន់ធ្ងរហូរឈាមតាមមាត់ និងត្រចៀក។ បន្ទាប់ពីគ្រោះថ្នាក់ ត្រូវបានបងប្អូនដឹកបញ្ជូនទៅសង្គ្រោះ តែទៅបានពាក់កណ្ដាលផ្លូវត្រូវដាច់ខ្យល់ស្លាប់។ ម្ចាស់រថយន្តមានឈ្មោះ អ៊ាម ហួរ អាយុ៤៧ឆ្នាំ រស់នៅសង្កាត់ព្រែកប្រា ខណ្ឌមានជ័យ រាជធានីភ្នំពេញ រថយន្តម៉ាកហាយឡែនឌ័រ ពណ៌ប្រផេះ ពាក់ស្លាកលេខ2V-9968ភ្នំពេញ ក្រពិតមុខផ្នែកខាងឆ្វេង ចំណែកជនរងគ្រោះមានឈ្មោះ សុជាតិ ជាកូនជាងជួសជុលរថយន្តនៅយានដ្ឋាន(ថៅកែឈ្មោះរ៉ា) ស្ថិតក្បែរផ្លូវបំបែកទៅក្អមសំណរក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក។ រថយន្តបង្កត្រូវបានប៉ូលិសរក្សាទុកនៅអធិការដ្ឋានស្រុកលើកដែក រង់ចាំដោះស្រាយ។ ចំណែកសពត្រូវបានឪពុកម្ដាយយកទៅធ្វើបុណ្យតាមប្រពៃណី៕
នាង Yuan Ai Fei ជាតារាម៉ូដែល និងតារាសម្តែងសិចស៊ី ដែលមានប្រជាប្រិយភាព របស់តៃវ៉ាន់។ ពេលថ្មីៗនេះ នាង Yuan Ai Fei បានបញ្ចេញស្រាត នៅលើគម្របទស្សនាវដ្តី និងរូបស្រាតថ្មីៗដែលនាងទើបថតផងដែរ។
រូបភាពស្រាតទាំងនេះ គឺនាងថតបែបផ្សាយពាណិជ្ជកម្ម ឲ្យក្រុមហ៊ុនឯកជន មួយចំនួនតែប៉ុណ្ណោះ។ រូបភាពស្រាតដែល ទទួលបានការចាប់ អារម្មណ៍ខ្លាំង គឺរូបភាពស្រាតយក ក្រណាត់បិទបាំងសុដន់។ នាង Yuan Ai Fei ទទួលបានប្រជាប្រិយខ្លាំង តាមរយៈកម្មវិធីរបស់ ទូរទស្សន៍តៃវ៉ាន់ ដែលមានឈ្មោះថា “University” ៕
ក្រោយពីចាកចេញពីទឹកដី Emirates របស់កាំភ្លើងធំ Arsenal មកកាន់ទឹកដី Old Traford របស់បិសាចក្រហម Manchester United ខ្សែប្រយុទ្ធជាតិហូឡង់ វ័យ២៨ឆ្នាំ Robin van Persie បន្តធ្វើបានល្អដដែលជាមួយនឹងការការពារស្បែកជើងមាសបានសម្រេច ។
ការចាប់ផ្តើមរដូវកាលថ្មីនៅ Man Utd, Persie រកបានគ្រាប់បាល់ស៊ុតបញ្ចូលទី សរុបចំនួន៣៦គ្រាប់ ក្នុងនោះ ២៦គ្រាប់ក្នុង Premier League និង ១០គ្រាប់ផ្សេងទៀត ពីក្នុងព្រឹត្តិការណ៍ FA Cup និង UEFA Champions League ។ មួយវិញទៀតម្ចាស់ស្បែកជើងមាសរូបនេះ ក៏បានជួយឱ្យ Man Utd លើកពាន Premier League លើកទី១៣របស់ខ្លួនផងដែរ មុននឹងគ្រូបង្វឹកឆ្នើម Sir-Alex Ferguson ប្រកាសចូលនិវត្តន៍ ។
តារាចម្រៀងស្រី Taylor Swift បានឈ្នះពានរង្វាន់ដល់ទៅ ៨ ប្រភេទ ក្នុងចំណោម ១១ ប្រភេទ ក្នុងកម្មវិធី Billboard Award ជាមួយនឹងអាល់ប៉ុម “Red”។ ជាមួយពានរង្វាន់ ៨ ប្រភេទនោះ នាងបានជាប់ ជាកំពូលតារាស្រីទៀតផង។
ជាមួយគ្នានោះផងដែរ តារាប្រុសសម្បូររឿងអាស្រូវ Justin Bieber ក៏បានជាប់ពានរង្វាន់ផ្នែក Top Male Artist, Social Artist និង The Fan-voted milestone ផងដែរ។ Justin Birber បានសម្តែង solo ជាមួយ Will.i.am ក្នុងបទ “Take You”។ ចំណែកឯតារាចម្រៀងស្រី Madonna ក៏បានជាប់ពានរង្វាន់ Top Touring Artist ក្នុងអាល់ប៉ុម “MDNA” ផងដែរ។ Madonna បាននិយាយថា "អរគុណសម្រាប់ការគាំទ្រអស់ជាច្រើនឆ្នាំមកនេះ។ ប្រសិនបើគ្មានអ្នកទាំងអស់គ្នា ខ្ញុំក៏គ្មានថ្ងៃនេះដែរ"៕
តារាប្រុសវ័យក្មេង Justin Bieber បានសុំមិត្តស្រី Selena Gomez រៀបការជាមួយ នឹងជញ្ជៀនពេជ្រ ដែលមានតម្លៃ ១.២៤ លានដុល្លា។ ជញ្ជៀនពេជ្រ ដ៏ពិសេសនោះ ជាការច្នៃម៉ូដ ដ៏ដោយអ្នកជំនាញ ច្នៃម៉ូដ Beverly Hills ដែលធ្លាប់បានច្នៃម៉ូដ គ្រឿងអលង្ការឲ្យ តារាល្បីៗដូចជា Britney Spears ជាដើម។ Justin Bieber ត្រៀមសុំមិត្តស្រី របស់ខ្លួនក្នុងថ្ងៃបុណ្យ កំណើតរបស់ នាងតែម្តង គឺនៅថ្ងៃទី ២១ មិថុនាខាងមុខនេះ៕
សន្តិសុខភោជនីយដ្ឋានបឹងមាសម្នាក់ ត្រូវបានជនមិនស្គាល់មុខ៣នាក់ជិះរថយន្តម៉ាកឡិចស៊ីស៣០០ ពណ៌ខ្មៅ ពាកក់ស្លាកលេខភ្នំពេញ ២M-2733 មួយគ្រឿង បាននាំគ្នាចាប់វាយខ្នោះអូសចូលក្នុងរថយន្ត ហើយដឹកទៅដល់ក្នុងក្រសួងមហាផ្ទៃ ពួកគេក៏ទាមទារលុយចំនួន២ម៉ឺនរៀល ដើម្បីដោះខ្នោះចេញឱ្យត្រឡប់មកវិញ ។
ការចាប់វាយខ្នោះនេះ ក្រុមជនដៃដល់មានស្ថានភាពស្រវឹង បានធ្វើឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង១០នាទីយប់ថ្ងៃទី១៩ ឧសភា ឆ្នាំ២០១៣ នៅក្នុងភោជនីយដ្ឋានបឹងមាស ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិកៀនស្វាយ សង្កាត់ជ្រោយចង្វា ខណ្ឌប្ញស្សីកែវ ។ ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះមុំ សឿន ភេទប្រុស អាយុ២៧ឆ្នាំ ជាជនពិការភ្នែកម្ខាង មានទីលំនៅភូមិអូរ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ។ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកជនដៃដល់ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕
កាលពីពេលថ្មីៗនេះ បុរសម្នាក់មានមុខងារ ជាភ្នាក់ងារខាងអចលនទ្រព្យវត្ថុ បានជាប់ចោទពីបទបៀតបៀន ផ្លូវភេទសិស្សសាលា អាយុ ១៣ឆ្នាំ នៅក្នុងផ្ទះរបស់ខ្លួន និងត្រូវជាប់គុក ចំនួន ២៤ខែ។
យោងទៅតាមសារព័ត៌មានរបស់សឹង្ហបុរី បានឲ្យដឹងថា បុរសជាប់ទោសនេះមាន ឈ្មោះថា Subramaniam អាយុ ៤៥ឆ្នាំ ដែលធ្លាប់បានឡើងតុលាការ ៦ដង មុននឹងសម្រេចក្ដីនោះ គឺត្រូវបានជាប់ពាក់ព័ន្ធ និងការស្ទាបប្រដាប់ភេទ ក្មេងប្រុស នៅក្នុងបន្ទប់ដេករបស់ខ្លូន នៃអគារស្នាក់នៅ ក្នុងតំបន់ Yishun សឹង្ហបុរី។ ជុំវិញ ការកាត់ក្ដីនោះ បានឲ្យដឹងថា ក្មេងប្រុសជនរងគ្រោះ និងបងប្អូនជីដូនមួយដែលមាន អាយុ ១៤ឆ្នាំត្រូវបានហៅពី សំណាក់បុរសនេះ ទៅកាន់ផ្ទះរបស់ខ្លួនដើម្បី ទៅលើមើលរឿងភាគ។ ក្នុងអំឡុងពេលមើលរឿង បងប្អូនជីដូនមួយ ក្មេងប្រុសនេះ បានគេងលក់ ដែលនៅពេលនោះជា ឳកាសឲ្យបុរសខាងលើនេះ យកដៃរបស់ខ្លួន ចូលក្នុងប្រលោះខោ និងខោក្នុង និងស្ទាបប្រដាប់ភេតជាច្រើនដង ភ្លាមៗនោះក្មេងប្រុសនេះព្យាយាមគេចចេញពី បុរសល្មោភកាមនេះ តែនៅតែមិនអាចចៀសបាន។
ជនសង្ស័យម្នាក់ទៀត ជាដែលជាបក្ខពួក ក្រុមចោរប្លន់ ប្រដាប់អាវុធ ប្រមាណ១០នាក់ ត្រូវបានកម្លាំងនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ ចាប់បាន នាយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៣នេះ ស្ថិតនៅក្នុង ខណ្ឌដូនពេញ ខណៈជនសង្ស័យ មួយចំនួនទៀត បាននិងកំពុង រត់គេចខ្លួន ។
មន្រ្តីនគរបាល ព្រហ្មទណ្ឌមួយរូប បានឲ្យដឹងថា ជនសង្ស័យរូបនេះ គឺជាបក្ខពួកក្រុមចោរប្លន់ ដែលបាន ធ្វើសកម្មភាពប្លន់ យ៉ាងសហាវ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងតាកែវ ហើយបក្ខពួកចំនួន៥នាក់ ត្រូវបានកម្លាំងនគរបាលចាប់បាន រួចបញ្ជូនទៅកាន់តុលាការ ដាក់ពន្ធនាគាររួចហើយ។ ការបង្ហាញមុខ ក្រុមចោរប្លន់ប្រដាប់ អាវុធ ដែលបានធ្វើសកម្មភាពបាញ់ប្លន់ជន រងគ្រោះ យកម៉ូតូ យកគ្រឿងអលង្កា និង ទ្រព្យសម្បត្ដិដ៏សាហាវ នាពេលកន្លងមកក្នុង រាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្ដ នោះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ ២០១៣ ក្រោមវត្ដមានរបស់ លោកវរសេនីយ៍ឯក ជួន ណារិន្ទ ស្នងការរង នគរបាល និងជាប្រធានការិយាល័យកណ្ដាល យុត្ដិធម៌ និងលោក អេង សោភា ប្រធាន ការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានី ភ្នំពេញ ។ នៅក្នុងសន្និសីទកាសែត បង្ហាញមុខក្រុម ចោរប្លន់ទាំ ៥នាក់ខាងលើនេះ លោក ជួន ណារិន្ទ បានថ្លែងថា ប្រតិបត្ដិការតាមចាប់ ក្រុមចោរទាំងនេះ បានធ្វើឡើង ចាប់ពី ថ្ងៃទី ០៣ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០១៣ ហើយបក្ខពួកចំនួន ៥នាក់ផ្សេងទៀតដែល កម្លាំងសមត្ថកិច្ច បានកំណត់អត្ដសញ្ញាណ រួចទៅហើយនោះ បាន និងកំពុង រត់គេចខ្លួន។ លោក ជួន ណារិន្ទ បានបន្ដថា ជនសង្ស័យ ទាំង ៥នាក់ ខាងលើនេះ រួមជា មួយបក្ខពួក ប្រមាណ ១០នាក់ បានចែកគ្នា ជាក្រុម ធ្វើសកម្មភាពប្លន់ បាញ់យកម៉ូតូ យកគ្រឿងអលង្កា និងយកកាបូបលុយ ប្រមាណ ១៥ដង ក្នុងនោះនៅរាជធានីភ្នំ ពេញ ចំនួន ១១ដង ខេត្ដតាកែវ ចំនួន ៣ ដង និងខេត្ដកណ្ដាល ក្នុងស្រុកអង្គស្នួល ចំនួន ១ដង ដែលបណ្ដាលឱ្យជនរងគ្រោះ ស្លាប់ និងរងរបួស ព្រមទាំងបាត់បង់ទ្រព្យ សម្បត្ដិ អស់ជាច្រើនផ្សេងទៀត ។
ភ្នាក់ងារព័ត៌មានបរទេសកាលពីថ្ងៃទី១៩ ឧសភា ផ្សាយថា មានហេតុការណ៍រអាក់រអួលគួរឱ្យភ័យខ្លាចមួយ នៅពេលយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍យូអេស អ៊ែរវ៉េ ក្នុងជើងហោះហើរ អិុចប្រេស ផ្លាយ (Express Flight 4560) ដែលអ្នកដំណើរ៣៤នាក់ មានបញ្ហាកង់នៅពេលចុះចត តែបានរួចផុតពីគ្រោះថ្នាក់នៅឯអាកាសយានដ្ឋាន នេវ៉ាត សហរដ្ឋអាមេរិក កាលពីយប់ថ្ងៃទី១៨ ឧសភា ម៉ោងនៅក្នុងស្រុក ។
ក្នុងរបាយការណ៍បញ្ជាក់ថា យន្តហោះខាងលើ ជួបបញ្ហាដោយសារកង់មិនគ្រលាស់ចេញ ហេតុនេះត្រូវបង្ខំចិត្តចុះចតទាំងគ្មានកង់ បើទោះព្យាយាមហោះហើរជាច្រើនត្រឡប់ ពីលើអាកាសយានដ្ឋានដើម្បីពន្យារពេល និងជួសជុលក៏ដោយ ។យន្តហោះបានចុះចតដោយប្រើតួទាំងមូលសម្រូតចុះបន្តិចម្តងៗលើផ្លូវ ក្រោយមកអ្នកដំណើរត្រូវជម្លៀសចេញទៅកន្លែងមានសុវត្ថិភាពភ្លាមៗ ។ ស្របពេលជាមួយគ្នានេះ ក៏មានឧបទ្ទវហេតុភ្លើងឆេះកង់យន្តហោះ ដឹកអ្នកដំណើរប្រភេទបូអីុញ៧៣៧ របស់ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី ខណៈពេលកំពុងចុះចត នៅឯអាកាសយានដ្ឋាននូកូវ៉ូ ក្នុងទីក្រុងមូស្គូ កាលពីថ្ងៃដូចគ្នាបណ្តាលឱ្យអ្នកដំណើរលើយន្តហោះត្រូវភៀសខ្លួន និងបង្ខំចិត្តលោតចេញពីបរិវេណស្លាបម្ខាង ។
បុរសម្នាក់ដើរតាមផ្លូវត្រូវរថយន្តបុកស្លាប់ភ្លាមៗនៅនឹងកន្លែង កាលពីវេលាម៉ោង៧ និង១០នាទីយប់ ថ្ងៃទី១៩ ឧសភា នៅលើផ្លូវជាតិលេខ២ចន្លោះគីឡូម៉ែត្រលេខ២៨-២៩ ស្ថិតក្នុងភូមិពន់ចាន ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ។ ក្រោយកើតហេតុរថយន្តបង្កបានបើកគេចបាត់ ប៉ុន្តែត្រូវគេស្គាល់ថា ជារថយន្តម៉ាកទីកូ ។
ប៉ូលិសចរាចរស្រុកកណ្តាលស្ទឹងបានឱ្យដឹងថា ជនរងគ្រោះឈ្មោះកែវ ពិសិដ្ឋ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិពន់ចាន ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានជំងឺសរសៃប្រសាទ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះដើរតាមផ្លូវជាតិពីត្បូងទៅជើង ស្រាប់តែមានរថយន្តមួយគ្រឿងដែលគេស្គាល់ថា ជារថយន្តម៉ាកទីកូបានបើកមកបុកជនរងគ្រោះពេញទំហឹងប៉ើងជិត១០ម៉ែត្របណ្តាលឱ្យស្លាប់ភ្លាមៗតែម្តង ចំណែករថយន្តបង្កបានបន្ថែមល្បឿនគេចបាត់ ។ ក្រោយកើតហេតុសពជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនមកធ្វើបុណ្យតាមប្រពៃណី៕
ផ្ទះតៀមមួយខ្នងមានទំហំ៨X៦ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ត្រូវអគ្គីភ័យឆាបឆេះហ្មត់សល់តែដំបូល ខណៈពេលដែលម្ចាស់ផ្ទះទៅចូលរួមនៅក្នុងពិធីមង្គលការបងប្អូននៅភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ។
ហេតុការណ៍បង្កឱ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៧ និង៤០នាទីយប់ ថ្ងៃទី១៩ ឧសភា ២០១៣ នៅភូមិថ្មីខាងលិច ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ គេមិនទាន់ដឹងពីមូលហេតុដែលបណ្តាលឱ្យកើតមានអគ្គិភ័យនេះនៅឡើយទេ ប៉ុន្តែតាមការត្រួតពិនិត្យរបស់សមត្ថកិច្ចសង្កេតឃើញនៅក្នុងធុងទឹក បំពង់ស៊ីម៉ាំង និងធុងប្រេងម៉ាហ្សូតគោយន្តដែលឆេះទុកនៅសំយ៉ាបខាងក្រោយផ្ទះមានគេលួចដាក់អំបិល ។ ទោះជាបែបនេះក្តីសមត្ថកិច្ចមិនទាន់សន្និដ្ឋានថា ករណីនេះ គឺជារឿងគំនុំ ឬបញ្ហាទុស្សេខ្សែភ្លើងនោះទេ ព្រោះស្ថិតក្នុងការស៊ើបអង្កេត ។